- soknita
- ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមការចុះផ្សាយពី ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង នៅទីក្រុងស៊ែរមែន ខេត្តហ្វូជាន។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន ប្រទេសចិន។ ការចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង របស់ឯកឧត្តម អភិបាលខេត្តតាកែវ និងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវ
October 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក»។ ចំពោះពិធីនេះ បានធ្វើឡើងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយស
October 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទោះជារាជរដ្ឋាភិបាលកម្ពុជា អត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ។ «រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។ ទោះជារាជរដ្ឋាភិបាលកម្ពុជាសម្ដែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាចបង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ»។ នេះជាការបញ្ជាក់ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅ បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ កាលពីថ្ងៃទី ១៥ ខែតុលា
October 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បុណ្យភូមិវត្តបូព៌ នៅផ្លូវBAMBOO ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៥។ តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់បន្ថែមថា ដោយមានការសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍បុណ្យ ភូមិវត្តបូព៌ នៅផ្លូវ BAMBOO ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ក៏ដូចជាជំរុញឱ្យ តំបន់សហគមន៍ភូមិវត្តបូព៌ សហគមន៍ភូមិវត្តដំណាក់ ក្លាយជាគោលដៅទេសចរណ៍ថ្មី
October 16, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយពី កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ
October 16, 2025 - ព័ត៌មានជាតិ
(ខេត្តតំពត)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ និង អន្តរជាតិជ្រាបថា យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង
October 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលា
October 14, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះពិធីសំណេះសំណាលជាមួយលោកអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទនៅតាមតំបន់ឆ្នេរអង្កោល ខេត្តកែបនេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវឱ្យបងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ ត្រូវគិតគូររៀបចំចងគ្នាជាសហគមន៍ទេសចរណ៍។ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ ឯកឧត្តម ហួត
October 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអំពាវនាវឲ្យសាធារណជនចូលរួមគាំទ្រការកែច្នៃផលិតផលក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់។ ការលើកឡើររបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។ ពិធីក៏មានការចូលរួមពីឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក
October 14, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តតាកែវ ចុះពិនិត្យបន្ទាន់ និងដាក់វិធានការទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់ នៅស្រុកអង្គរបូរី ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្ថានភាពទឹកជំនន់ ដែលបានជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ ការចុះពិនិត្យបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព
October 14, 2025









