soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា អង្គការ Wildlife រកឃើញចំនួនទន្សោងមួយចំនួនធំគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពេលសិក្សាអំពីទន្សោងតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ក្រុមការងារគាំទ្រការអភិរក្សសហគមន៍ (CCS) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife បានរកឃើញចំនួនទន្សោងមួយចំនួនធំគួរឱ្យកត់សម្គាល់ ទោះជាយ៉ាងណាក៏អង្គការ Wildlife មិនបានប្រាប់ពីទីតាំងរកឃើញនោះឡើយ ដើម្បីការពារសុវត្ថភាពរបស់សត្វទាំងនោះ។ នេះបើតាមការបញ្ជាក់ពីអង្គការ Wildlife នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥។ ការរកឃើញនេះជាសញ្ញានាំមកនូវក្តីសង្ឃឹមថ្មីអំពីនិរន្តភាពនៃចំនួនសត្វព្រៃក្នុងប្រទេសកម្ពុជា ដែលកំពុងរងគ្រោះជិតផុតពូជនេះ ទំនងមានការកើនឡើងវិញ។ ទន្សោង ត្រូវបានចាត់ទុកជាសត្វព្រៃកំពុងរងគ្រោះជិតផុតពូជខ្លាំងបំផុត

    September 30, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នាថ្ងៃទី

    September 30, 2025
  • ព័ត៌មានជាតិ

    នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយ៉េ រីឆាដ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា

    September 30, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចផ្ដល់ អាហារូបករណ៍ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៦០កន្លែង ដល់សិស្ស-និស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)។ ចំពោះអាហារូបករណ៍នេះ គឺសម្រាប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដោយក្នុងនោះមានទាំងអាហារូបករណ៍ដែលតម្រូវឱ្យឆ្លងកាត់ការប្រឡង និងអាហារូបករណ៍ដែលមិនតម្រូវឱ្យឆ្លងកាត់ការប្រឡងផងដែរ។ ដោយឡែកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    September 30, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រៃវែង)៖ តាមរយៈការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦៥ នេះ ថា៖ ‹‹ព្រឹកនេះ រួមជាមួយភរិយា ចូលរួមជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង››។ ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា

    September 30, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ បានបញ្ជាក់ថា តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម YAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka ដោយទទួលលទ្ធផលផ្លែផ្កាជាច្រើន

    September 30, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍។ ចំពោះទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូន DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន

    September 30, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ចេញសេចក្ដីជូនដំណឹងពី ការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រ៣០ ដល់គីឡូម៉ែត្រ៣១ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ បានធ្វើឱ្យផ្លូវជាតិ លេខ៦៤ ចន្លោះគ.ម៣០ ដល់គ.ម៣១ (ចំណុចស្ពានត្នោតតាដេវ) ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប រងការខូចខាត ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ។ ក្នុង

    September 29, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាជិកសភាសហរដ្ឋអាមេរិក ឯកឧត្ដម Adam Smith ដឹកនាំគណៈប្រតិភូសភាអាម៉េរិកនៅកម្ពុជា ដើម្បីជំរុញគោលដៅរួម របស់ប្រទេសទាំងពីរ។ ឯកឧត្ដម Adam Smith សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកងទ័ព សភាសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូសភា មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា

    September 29, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ តាមបណ្តោយដងស្ទឹងសៀមរាប ស្រុកបន្ទាយស្រី ត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត។ ក្នុងសេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប យោងតាមការសង្កេត តាមដានស្ថានភាពធាតុអាកាស ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថាខេត្តសៀមរាប មានភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ ទូទាំង ខេត្ត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០

    September 29, 2025