soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយបានបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាចុងខែកញ្ញានេះ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ  ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីគណៈជំនាញ តំណាងក្រសួងពាក់ព័ន្ធជាច្រើន ដែលជាគណៈកម្មការ

    September 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពាក់ព័ន្ធនឹងជម្លោះព្រំដែន។ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទដាច់ដោយឡែកជាមួយនឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ

    September 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះហើយ។ ដោយមាន ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២ជាន់ មានបណ្តោយប្រវែង ៣០,៣៦ម៉ែត្រ ទទឹង ៦,២៥ម៉ែត្រ និងផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា ដែលមានបន្ទប់សម្រាកព្យាបាលសរុបចំនួន

    September 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក

    September 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ នឹងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី

    September 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើគណនីរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានដុតកម្ទេចសាច់បង្កកខូចគុណភាព ដោយដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត ១គ្រឿងដឹកសាច់បង្កកនៅរាជធានីភ្នំពេញ។ ក្នុងការបង្ហោះរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្ថែមថា នៅវេលាម៉ោង១០ និង១៥នាទី នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ ព្រឹក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយមន្ទីរកសិកម្ម

    September 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម KARA-OOL Shalban អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី (ឌូម៉ា) ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគំាទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ឆ្នាំ

    September 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងពីការផ្ដល់ការព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី ដោយមានការសហការគ្នារវាង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី។ តាមរយៈសេចក្ដីជូបដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រីដូចជា៖ -ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន -ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន -ការវះកាត់មហារីកជំងឺរោគស្ត្រី -ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក -ការព្យាបាល និងវះកាត់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។

    September 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ផលិតផលក្នុងស្រុក។ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ។ នេះជាការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង

    September 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃទី ១៦ ខែកញ្ញា

    September 17, 2025