- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា ស្នើឱ្យ UNDP កៀរគរធនធានគាំទ្របន្ថែម ដល់សិក្សាវាយតម្លៃពីផលប៉ះពាល់ និងការខូចខាត ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់សិក្សាវាយតម្លៃផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះទាំងនោះ ដែលអនុវត្តដោយអង្គភាពស៊ីម៉ាក់ នៅតាមតំបន់អាទិភាព
August 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងកំណត់តំបន់ក្នុងការអភិវឌ្ឍជុំវិញទីតាំងដែលជាទីតាំងប្រវត្តិសាស្រ្ត និងមានសារៈសំខាន់ក្នុងរាជធានីភ្នំពេញដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ វិមានឈ្នះ ឈ្នះ រមណីយដ្ឋានវត្តភ្នំ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងស្ថាប័នរដ្ឋសំខាន់ៗមាន រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ កិច្ចប្រជុំនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ
August 29, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៤នាក់ មកពី១៩អង្គភាព បានចុះទៅពិនិត្យផ្តិតយករូបភាពពិត និងព័ត៌មានពិត នៅខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយការពិតទៅពិភពលោក។ តាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាៈ ‹‹នៅទិសខេត្តឧត្តរមានជ័យខ្ញុំបានស្វាគមន៍អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ
August 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ដល់ពលករខ្មែរត្រឡប់មកពីថៃវិញ ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់កិច្ចការផ្សេងៗ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឱ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដែលមានមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជិត ៦ពាន់នាក់
August 29, 2025 - ព័ត៌មានជាតិ
(ទីក្រុងគុនមិញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក LAI Yong ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយ អញ្ជើញចូលជួបដើម្បីគោរពរាយការណ៍ពីស្ថានភាពក្រុមហ៊ុន ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាថ្មីៗ ព្រឹត្តការណ៍ជំរុញទេសចរណ៍ចិនមកទស្សនាកម្ពុជាដែលក្រុមហ៊ុនកំពុងរៀបចំ និងទទួលបានមតិ និងទស្សនទាននៃកិច្ចសហប្រតិបត្តិជំរុញវិស័យទេសចរណ៍ដែលឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញកន្លងមក នាទីស្នាក់ការកណ្តាលក្រុមហ៊ុន។
August 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ ២០២៥ អង្គភាពស៊ីម៉ាក់ ប្រតិបត្តិការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន បានចំនួន ៨៩ ៧០៥ ៨៤៤ម៉ែត្រក្រឡា។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ ៧ខែ ឆ្នាំ ២០២៥ និងលើកទិសដៅបន្ត
August 29, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ឆ្នាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិថ្ងៃទី ១ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជនអវត្តមាន ៦៧ នាក់។ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ ជា ថ្ងៃទី១ នៃកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ។នៅព្រឹកថ្ងៃទី១នេះ នៅខេត្តកំពង់ឆ្នាំង មានបេក្ខជន ចំនួន៦៧នាក់ បានអវត្តមាន ។ លោក ស៊ឺម
August 28, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឃាតកម្មលើស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ។ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង
August 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា-ថៃ បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។ នេះបើយោងតាមលទ្ធផល
August 28, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ។ សំណើនេះ ធ្វើឡើងដោយគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគម្រូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក។ ប៉ុន្ដែ ការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា យល់ថា គឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ
August 28, 2025









