soknita
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំពីរនៅកម្ពុជា បានចាប់ដៃគ្នាបង្កើតកម្មវិធីដ៏អស្ចារ្យមួយ «CAMBO RAPPER» ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ឧបត្ថម្ភផាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើការចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ « ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បានចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងវិស័យជាច្រើន គ្រប់ទម្រង់ មិនថាជាវិស័យ កីឡា គុនខ្មែរ

    August 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរ ដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ

    August 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប័ត៌មាន ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា

    August 26, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះក្នុងផេកផ្លូវការរបស់ លោក ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថា ‹‹Lucky ស្លាប់ ដោយសារឈឺចំថ្ងៃសៅរ៍ អាទិត្យ ពេទ្យមិនធ្វើការ ទើបមិនបានព្យាបាល›› បង្ហោះដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។ ដោយ លោក ឃីម ហ្វីណង់ បានបញ្ជាក់ថា ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺនិងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោកស៊ី ថេង នៅជាមួយរហូតផងដែរ។

    August 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ រយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងមកដល់។ ដោយឡែកនៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការរក្សាទុកដាក់ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមបណ្ដារាជធានី-ខេត្ត។ គិតត្រឹមម៉ោង ១៣:៣០ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តប្រកបដោយសុវត្ថិភាព។ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ

    August 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅព្រឹកទី ២៥ ខែសីហា ឆ្នាំ ២០២៥ អង្គភាពស៊ីម៉ាក់ និង អង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍”។ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ រួមជាមួយលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍”

    August 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងនូវការស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃទី ២៥ ខែសីហា ២០២៥។ គួរជម្រាបជូនថា ក្រសួងការពារជាតិ នាថ្ងៃនេះ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី

    August 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ

    August 25, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ធនាគារជាតិ ចុះណែនាំប្រជាពលរដ្ឋ ពីរបៀបប្រើប្រាស់កម្ចីប្រកបដោយសុវត្តិភាព។ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុមានការរីកចំរើន ទន្ទឹមនេះក៏កើតមានហានិភ័យផងដែរដូចជា ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ (Facebook, Telegram, TikTok) ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីក្រៅប្រព័ន្ធ។ កម្ចីខុសច្បាប់ ការខ្ចីលុយពីចិន ការខ្ចីលុយពីអង្គការ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិចបង្ខិតបង្ខំ ដើម្បីប្រមូលបំណុល ដែលកំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន។ កម្ចីក្រៅប្រព័ន្ធដែលកំពុងរាតត្បាតនៅកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុល វ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត។ លើសពីនេះទៅទៀត

    August 25, 2025
  • ព័ត៌មានជាតិ

    តាមការបង្ហោះរបស់ តារាចម្រៀងប្រុស លោក សាយ កាលបីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា លោកយាយថោង សាម៉ន ព្រះជន្ម ១០៥ ឆ្នាំបានទទួលមរណភាព កាលពីម៉ោង១១:៣០ នាទីយប់ នៅជំរុំភៀសសឹកវត្តពោធិ៍៥០០០ដើម កាលពីថ្ងៃទី ២១ សីហា ២០២៥ កន្លងទៅនេះ។ ក្នុងការបង្ហោះរបស់ លោក សាយ បានបញ្ជាក់ថា៖ «លោកយាយបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ មិនថាសង្រ្គាមលោកលើកទី២ សង្រ្គាមទាមទារឯករាជ្យពីបារាំង សង្រ្គាមឥណ្ឌូចិន មានទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សង្រ្គាមស៊ីវិល

    August 25, 2025