soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មការព្រំដែនរួមកម្ពុជា (JBC) ស្នើឱ្យថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា។ តាមរយៈក្រសួងការបទេស និសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការព្រំដែនរួមកម្ពុជានបានស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភលើការកសាង ទំនុកចិត្តគ្នា។នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើក ឡើងថា ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសថៃកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការពាជាតិកម្ពុជា បានប្រកាន់ភ្ជាប់ជានិច្ចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀង

    August 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ និងរៀបចំផែនការដើម្បីឆ្លើយតបចំពោះហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

    August 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីតាំងគ្រាប់បែកទម្លាក់ពីយន្តហោះF-16 នៅសល់ ៥គ្រាប់ទៀ​ត នៅកប់ដីនៅឡើយ​ ស៊ីម៉ាក់នឹងអនុញ្ញាតឱ្យចូលពិនិត្យក្រោយបន្សាបរួច។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះថា ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។ ឯកឧត្តម បានបន្តថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ភាគីថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះ

    August 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ ចាប់យកឱកាសក្នុងការពង្រឹងទំនាក់ទំនងដើម្បីកសាងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់​ឆ្នាំសិក្សា

    August 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា នាយកដ្ឋានកិច្ចការថ្កោលទោស នឹងផ្លាស់ប្តូរទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ តទៅ។ ការផ្លាស់ប្តូរទីតាំងរបស់នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌។ ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងា ក្រសួងយុត្តិធម៌ នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌ នឹងផ្លាស់ប្តូរ ទីតាំងពីសណ្ឋាគារកាំបូឌីយ៉ាណា ទៅទីស្តីការក្រសួងយុត្តិធម៌ វិញ ដែលមានអាសយដ្ឋាន ស្ថិតនៅបណ្តោយ មហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ

    August 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានអោយដឹងថា ក្រុមការងារ «ត្រី-វិស័យ» នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអ្នកបច្ចេកទេសចុះសិក្សានិងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធធារាស្ត្រជូនសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ខេត្តកំពង់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ក្នុងតម្លៃទាប ជូនដល់សមាជិកសហគមន៍ សម្រាប់ការត្រៀមផែនការផលិតកម្មរួមគ្នាលើផ្ទៃដី ៥០០០ហិកតា នារដូវកាលខាងមុខនេះ។ ឯកឧត្តម ឃឹម

    August 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅលើផេកផ្លូវការរបស់ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ ២០២៥ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ៤១ ភាគរយហើយ។ ចំពោះស្ពាននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

    August 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ក្រសួពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនអន្តរជាតិធំៗចំនួនពីរ ស្នើឱ្យក្រសួពាណិជ្ជកម្ម គាំទ្រលើការចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងការទិញ-លក់ដំណាប់ស្វាយចូល ទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម

    August 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពីខាង ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង រតនា អគ្គនាយក CMAC ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ៖ «ករណីផ្ទុះដែលច្បាស់លាស់ជាងគេ គឺករណីផ្ទុះមីននៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ តាមរយៈការបញ្ជាក់និងត្រួតពិនិត្យព័ត៌មានទាំងនៅជួរកងទ័ពយើងនៅជួរមុខទាំងជាមួយនឹងការផ្ទៀងផ្ទាត់ជាមួយចំការមីនរបស់កម្ពុជាយើង ដែលការផ្ទុះគ្រាប់មីននោះ ភាគីថៃបានប្រកាសថា ជាគ្រាប់មីនថ្មី ប្រភេទ PMN-2 ហើយដែលផ្ទុះនៅទឹកដីថៃ ប៉ុន្តែជាការពិតជាក់ស្តែងនោះ ការផ្ទុះនេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ក្នុងជម្រៅប្រមាណ ៣០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន

    August 19, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ យោតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិន កើនឡើង ២១ ភាគរយ បើធៀបនឹងឆ្នាំមុន។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ចំពោះឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

    August 19, 2025