- soknita
- ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ តោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ក្រោមគម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន និងដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយបូមទឹកឆៅកោះនរា ស្ថិតក្រោមកិច្ចសន្យាស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពិធីនេះ
August 14, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស អញ្ជើញចុះសង្កេតការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានរាយលួសបន្លា។ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានរាយលួសបន្លា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ
August 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡ ត្រៀមរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ខាងមុខនេះ រយៈពេល ២ថ្ងៃ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់
August 14, 2025 - ព័ត៌មានជាតិ
យោងតាមារចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន
August 14, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេស អញ្ជើញដល់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន
August 14, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ ថា ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យបានកាន់តែច្រើន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់
August 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា រហូតមកដល់ពេលនេះសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនគឺមានសភាពស្ងប់ស្ងាត់ជាធម្មតា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ រហូតដល់ម៉ោង ៦ និង០០នាទី ព្រឹកនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ
August 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារ ជាង ២០កុងតឺន័រ ប្រគល់ជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ប្រមាណជាង២០កុងតឺន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មាន ទាំងចាន ឆ្នាំង ចំនួន ១៥០០០សម្រាប់
August 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាក ឆេហ្វ 55 ខុសច្បាប់ នៅខណ្ឌកំបូល។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី
August 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំបេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការដឹកជញ្ជូនផ្លូវអាកាស។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ «ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។ បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង
August 13, 2025









