soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋវិលពីប្រទេសថៃជិត ១លាននាក់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២៥ នេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ យោងតាមរបៀបវារៈ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ

    August 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាតាម ការព្យាការណ៏ធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នឹងមានភ្លៀងបន្តធ្លាក់ស្ទើរទូទាំងប្រទេស។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ព្យុះទី១១ ឈ្មោះ

    August 11, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថ្លែងបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យថៃគោរពការព្រមព្រៀង១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់។ អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបានបន្តអំពាវនាវដល់ភាគីថៃឱ្យគោរពការព្រមព្រៀងចំនួន១៣ចំណុចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី ឱ្យបានម៉ឺងម៉ាត់។ ថ្លែងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ មានការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង១៣ចំណុចនៅប្រទេសម៉ាឡេស៊ី ហើយ

    August 11, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធរណៈ នៅព្រឺកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈសង្ឃកម្ពុជាសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរធម្មយាត្រាដើម្បីសន្តិភាពនេះ ដោយមើលឃើញអំពីសារសំខាន់ នៃសន្តិភាពយ៉ាងនេះហើយ ទើបគណៈសង្ឃសុំបិណ្ឌបាតភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលបាន ចាប់ធ្វើជាចំណាប់ខ្មាំង។ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយក៏ដើម្បី ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសាកលលោក ទាំងមូលផងដែរ។

    August 11, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន ១.៥៤៩គ្រាប់។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ បានបន្ថែមថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ

    August 11, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥

    August 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ ខណៈដែលនឹងបើកដំណើរកា នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់

    August 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារអាយុ ៦ឆ្នាំម្នាក់ រលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុស H5N1 ក្រោយទទួលទានប្រភេទសាច់មាន់ និងទាដែលឈឺស្លាប់។ តាមការបញ្ជាក់របស់ Dr. Beat Richner បានឱ្យច្បាស់ថា កុមារអាយុ ៦ឆ្នាំម្នាក់ ត្រូវបានបញ្ជូនមកពីខេត្តត្បូងឃ្មុំ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីវីរុស គ្រុនផ្តាសាយបក្សី-H5N1 បានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថាភាពធ្ងន់ធ្ងរ។ ចំពោះកុមាររូបនេះ ត្រូវបានជួយសង្រ្គោះជីវិត

    August 9, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិអះអាងថាកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃមានសុវត្ថិភាព និងមានសុខភាព។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លោក ឡយ ជីលិត ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រសហមអន្តរជាតិបន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានថៃបានអះអាងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ថាពួកគាត់ទាំង១៨រូបគឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារិជាតិកម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសនៃការសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥

    August 9, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាបញ្ជាក់ថា ជិតរយៈពេល ២ខែកន្លងមកនេះ ពលករខ្មែរត្រឡប់ពីថៃជាង ៨០ម៉ឺននាក់។ បើគិតចាប់ពីថ្ងៃទី ៨ មិថុនា មកដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ បងប្អូនពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញសរុបចំនួន ៨០៦ ៨១៦ នាក់ ដោយឡែកនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ នេះ ពលរដ្ឋខ្មែរចំនួន ១៣៥ ៩៧៧ នាក់បានវិលមកកម្ពុជាវិញ។ ដោយឡែកសម្រាប់ច្រកអន្តរជាតិដូង

    August 7, 2025