soknita
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ រយៈពេល៧ថ្ងៃក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃនៅតាមព្រំដែន ពលករខ្មែរ បានបន្តសម្រុកត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង ជិត ១៥ម៉ឺននាក់ និងបន្តសម្រុកមកបន្ថែមទៀត នៅថ្ងៃទី ៥ខែសីហា ឆ្នាំ ២០២៥ នេះ បើតាមអាជ្ញាធរ។ លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥

    August 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជាបដិសេដយ៉ាងអហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន របស់ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេដយ៉ាងដាច់អហង្ការ ទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ

    August 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីព័ត៌មាន ដែលគួរចែករំលែក និងមិនគួរចែករំលែក ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ពយោធា និងនគរបាលជាតិ ព្រមទាំងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាយកដ្ឋាន ខាងលើ បានណេនាំនូវព័ត៌មានដែលគួរចែករំលែកមានដូចជា÷ •សេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាល

    August 4, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភកុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី ខេត្តព្រះវិហារ។ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី

    August 4, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សប្បុរសជន ផ្តល់ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ សរុប ១លាន៥សែនដុល្លារ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ៣ សីហា ឆ្នាំ ២០២៥ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានសប្បុរសជនយកមកប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ក្នុងនោះថវិកាទទួលបានជាង

    August 4, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីកាគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរូមជាតិទាំងក្នុង និងក្រៅប្រទេសពាក់ព័ន្ធនឹងទទួលព័ត៌មាននៅក្នុងស្ថានភាពទទួលព័ត៌មានសូមបងប្អូនត្រូវប្រុងប្រយ័ត្នគឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ដែលមកបំពុលសតិអារម្មណ៍ ឬបំពុលស្ថានការណ៍ច្របូកច្របល់ ។ អីចឹងដើម្បីឱ្យបងប្អូនទទួលព័ត៌មានផ្លូវការ សូមឱ្យតាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យ គេហទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំមានគេទំព័ររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គេហទំព័រហ្វេស៊ុក

    August 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ តាមការបង្ហោះក្នុង ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ថា អង្គភាពស៊ីម៉ាក់ បានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យត្រូវបានពួកទ័ពអាកាសសៀម ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។ ឯកឧត្តម ហេង រតនា បានឱ្យដឹងលម្អិតតាមរយការបង្ហោះក្នុងផេកផ្លូវការថា នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់

    August 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា កុមារអាយុ ១០ឆ្នាំ ម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោយរងរបួសដោយអំបែងគ្រា-ប់ផ្លោងរបស់ទាហានថៃ បណ្ដាលឱ្យខ្ទេចសាច់ និងបែកឆ្អឹងត្រគៀក។ ក្នុងការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងលម្អិតថា កុមារកំសត់អាយុ ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានសៀម នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥។

    August 2, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បច្ចុប្បន្ននេះ មានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើនដោយបានប្រើឈ្មោះខ្មែរ ប៉ុន្តែអ្នកដែលបង្កើត និងប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ ដែលនេះគឺជាកលល្បិចថ្មីមួយទៀត។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះគឺកំពុងតែមានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ក៏ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ នេះគឺជាកលល្បិចថ្មីមួយទៀតដែលគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ។ ឯកឧត្ដមក៏បានស្នើឱ្យសូមបងប្អូនមានការប្រុងប្រយ័ត្ន កុំចាញ់ល្បិចកលទាំងនេះឱ្យសោះ។ ការថ្លែងរបស់ឯកឧត្ដមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី ២ ខែសីហា

    August 2, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលករខ្មែរជាង ៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។ ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥

    August 2, 2025