- soknita
- ព័ត៌មានជាតិ
(ប្រទេសជប៉ុន)៖ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន មានការប្រុប្រយ័ត្នខ្ពស់ ពីរលកយក្សស៊ូណាមិ ក្នុងតំបន់ Hokkaido រហូតដល់ តំបន់ Kyushu និងអាចជះឥទ្ធិពលទៅលើខេត្តមួយចំនួនទៀត។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន)
July 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជាលទ្ធផលនៃសង្រ្គាមឈ្លានពាន ដែលកម្ពុជាបានរងគ្រោះ បណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសរំលេចថា លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ដែលធ្វើឱ្យភូមិស្ថានដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។ មន្ត្រីជាន់ខ្ពស់ខងលើ បានបន្តថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ
July 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទ ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្ដីណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្តីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ
July 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។
July 30, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានជួយសង្គ្រោះកុមារតូចអាយុ ៧ ខែ ដោយការវះកាត់ ព្រោះកុមាររូបនេះ មានសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រាជរដ្ឋាភិបាលបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ចំពោះវិស័យសុខាភិបាល ដោយមិនទុកឲ្យប្រជាពលរដ្ឋណា ម្នាក់ ជួបការលំបាកផ្នែកសុខភាពដោយគ្មានការដោះស្រាយនោះទេ។ ជាឧទាហរណ៍ជាក់ស្ដែងនៃការខិតខំប្រឹងប្រែងនេះ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យបានរកឃើញករណីដ៏កម្រមួយលើកុមារតូចអាយុត្រឹមតែ
July 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាទទួលបានសារអបអរសាទរពីប្រទេសនានា ក្រោយបទឈប់បា-ញ់បន្ទាន់ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមានត្រូវបានអនុវត្ត។ យោងតាមការបង្ហោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា៖ ‹‹ក្រោយបទឈប់បាញ់បន្ទាន់និងគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃចូលជាធរមាននិងត្រូវបានអនុវត្តល្អ, សារអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់ពីប្រទេសនានា៖ អាម៉េរិក ចិន បារាំង ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប››៕ ប្រភព៖ Neth Pheaktra
July 29, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បុរសម្នាក់វ័យ ២៦ឆ្នាំ នៅខេត្តសៀមរាប បានបាត់បង់ជិវិតដោយសារជំងឺផ្តាសាយបក្សី។ តាមរយៈ សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើបុរសអាយុ ២៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥។ អ្នកជំងឺមានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ
July 29, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមនាំយកអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារ។ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី
July 29, 2025 - ព័ត៌មានជាតិ
(រាជធាណីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញណែនាំ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន សូមបញ្ចេញមតិប្រកបដោយសុជីវធម៌ ក្រមសីលធម៌ និងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងលម្អិតថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្ដាញទំនាក់ទំនងសង្គម ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ។ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនទាំងអស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌
July 29, 2025 - ព័ត៌មានជាតិ
(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាប់នឹងព្រំដែនថៃចំនួន ៣កន្លែង ត្រៀមរៀបចំទទួលពលករកម្ពុជាប្រហែល ១៣ម៉ឺននាក់ ដែលត្រូវបញ្ជូនមកវិញ។ តាមការបញ្ជាក់បន្ថែមរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលជាប់នឹងព្រំដែនថៃ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (កោះកុង) បានត្រៀមរៀបចំទទួលពលករកម្ពុជាប្រហែល ១៣ម៉ឺននាក់
July 28, 2025









