- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថៃបានបើកការវាយប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ បានធ្វើការវាយប្រហារមកលើកម្ពុជាចំនួន៧ទីតាំង និងបានប្រើគ្រាប់បែកចង្កោមធ្វើការវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលជារំលោភបំពានលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា
July 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តប៉ៃលិន រៀបចំក្រុមការងាររង់ចាំទទួលបងប្អូនពលករ ចេញពីថៃត្រឡប់មកស្រុកវិញ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដោយបានជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចុប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត
July 25, 2025 - ព័ត៌មានជាតិ
(ប្រទេសថៃ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានសេចក្តីជូនដំណឹង ដោយឱ្យបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងតាមដានព័ត៌មានផ្លូវការឱ្យបានជាប់លាប់។ ក្នុងសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានឱ្យដឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋ ខ្មែរ មេត្តាជ្រាបថា អាស្រ័យដោយស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ បានវិវត្តន៍ឈានដល់ មានការផ្ទុះអាវុធនៅតំបន់មួយចំនួនតាមព្រំដែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថានទូតសូមអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងនារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះថា «នៅមុននេះបន្តិច កាសែតថៃ
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រើនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ អគ្គស្នងការដ្ឋានគរបាលជាតិ បានក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥។ ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ព កម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃ យោធាថៃបានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។ ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃ យោធាថៃបានបំផ្លាញមូលដ្ឋានកងពលថ្មើរជើងកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ! សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រលំនិងសូមកុំបន្តចែករំលែកព័ត៌មាននេះ។ សូមបងប្អូនជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពបូរណភាពទឹកដីក្នុងការវាយបកទៅលើក្រុមថៃឈ្លានពាន។ ប្រភព៖ ក្រសួងព័ត៌មាន
July 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកមួយ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី។ នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រហូតដល់រសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ប្រភព៖
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូន សហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ
July 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានប្រកាសថា សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោ រហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ ក្នុងសាររបស់បានឱ្យដឹងថា៖ ‹‹សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ការឈ្លានពានដូចយោធាថៃថា នឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។›› សម្ដេច
July 24, 2025









