- soknita
- អន្តរជាតិ
(ប្រទេសវៀតណាម)៖ តាមការចុះផ្សាយ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ របស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា វៀតណាមចាប់ផ្តើមដាក់បម្រាមមិនឱ្យមានការប្រើប្រាស់ទោចក្រយានយន្ត (ម៉ូតូ) ប្រើឥន្ធនៈនៅទីក្រុងហាណូយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស។ ប្រជាជនវៀតណាមចំនួន ៨ លាននាក់ កំពុងប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) គឺជាមធ្យោបាយដឹកជញ្ជូន ដ៏សំខាន់ នៅក្នុងទីក្រុងហាណូយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសវៀតណាម នឹងហាមឃាត់ការប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) ដែលប្រើឥន្ធនៈហ្វូស៊ីល នៅកណ្តាលរដ្ឋធានីហាណូយ ចាប់ពីខែកក្កដា ឆ្នាំ ២០២៦ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ទូទាំងប្រទេសនេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។ លោក Pham
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគធំៗរបស់ខេត្ត Anhui ប្រទេសចិន នាំយកបច្ចេកវិទ្យាទំនើប និងសន្សំសំចៃថាមពលខ្ពស់ លើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដើម្បីជំរុញភាពស្អាត និងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯកទេសខាងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងពី កិច្ចសហប្រតិបត្តិដ៏ល្អរវាងកម្ពុជា និងកូរ៉េ បានទាក់ទាញភ្ញៀវទេសចរកូរ៉េបន្តឈរក្នុងទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា បន្ថែមជាមួយព្រឹត្តការណ៍តន្រ្តីទេសចរណ៍ធំៗ ពីសំណាក់ក្រុមតារាចម្រៀង K-Pop ដ៏ល្បី និងកម្រិតពិភពលោកជាច្រើនទៀត។ ដោយឆ្លើយតបតាមការអញ្ជើញពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃ ១៦ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងជូនដំណើរនិវត្តន៍បន្ទាប់ពីបានបញ្ចប់អាណត្តិការទូតនៅកម្ពុជារបស់ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហង្ស
July 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នរះ បានឱ្យដឹងថា ក្នុងរយៈពេលមួយនៃខែមិថុនា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន ៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន ២៨៩នាក់ ស្រី ២៧នាក់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ អ្នកពាក់ព័ន្ធមួយចំនួនទៀតសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ ១១៣នាក់
July 16, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ បានកោះហៅមន្ត្រីអន្តោប្រវេសន៍មួយរូបមកបំភ្លឺ និងធ្វើការប្រមូលព័ត៌មានឱ្យច្បាស់ ក្រោយអ្នកដំណើរម្នាក់ការបញ្ចេញមតិថា ប៉ូលីសអន្តោប្រវេសន៍ម្នាក់ នៅខេត្តសៀមរាបមិនមានក្រមសីលធម៌ និងប្រើសម្ដីមិនសមរម្យទៅកាន់អ្នកដំណើររូបនោះ។ តាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ក្រោយមានការបញ្ចេញមតិនៅក្នុងទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីគណនីហ្វេសប៊ុកឈ្មោះ ‹‹PITOR ភីត›› កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ មានខ្លឹមសារថា៖ ‹‹ប៉ូលីសអន្តោប្រវេសន៍ម្នាក់នៅខេត្តសៀមរាបពិតជាមិនមានក្រមសីលធម៌ទាល់តែសោះ សម្ដីឈ្លើយហើយពិតជាមើលងាយខ្ញុំខ្លាំងណាស់។ សូមមេត្តាស្ថាប័ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមមេត្តាពិនិត្យមើលឱ្យបានច្បាស់លាស់អំពីការបំពេញតួនាទីរបសមន្ត្រី។ ជើងហោះហើរខ្ញុំថ្ងៃទី 15
July 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹង បញ្ចាក់បញ្ជីមុខទំនិញ ដែលមានប្រភពដើមមកពីប្រទេសថៃ ត្រូវជាប់បម្រាមនាំចូលមកកាន់ប្រទេសកម្ពុជា។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ជាថ្មីម្តងទៀត ថា អាជីវករ ពាណិជ្ជករ ធុរជននិង សាធារណជនឱ្យដឹង ចំពោះមុខទំនិញមានប្រភពដើមមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖ ក. បន្លែ និងផ្លែឈើ ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ នេះ មានដូចខាងក្រោម៖ ១. ប្រេងសាំង (Gasoline)
July 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ចំពោះបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយ។ ជាពិសេសបណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ថ្ងៃ មិនមានការពិន័យឡើយ។ ចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយមានដូចជា៖ – បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម) – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា) – រូបថត ៤x៦ ផ្ទែពណ៍សចំនួន ៣សន្លឹក សម្រាប់កម្រៃសេវា បណ្ណបើកបរប្រេភទ ‹‹ក›› ២០.០០០រៀល ឬបណ្ណបើកបរប្រភេទ ‹‹ខ››
July 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ដែលមានទីតាំងនៅអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្ត្រី ២៣នាក់។ ជាមួយគ្នានេះ ក៏មានជនជាតិខ្មែរសរុបចំនួន ៨៥នាក់ ត្រូវបានរកឃើញនៅក្នុងទីតាំងខាងលើ ដែលក្នុងនោះមានស្ត្រី
July 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញនៅ ខណ្ឌសែនសុខនិងឃាត់ខ្លួនជនជាតិចិន ៣នាក់។ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ៨ជាន់
July 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ពី ការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង ចូលបម្រើការងារតាមមណ្ឌលសុខភាពទូទាំងប្រទេស នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។ ដោយគណៈកម្មការរៀបចំការប្រឡងប្រជែង ជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានដឹងថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព នឹងត្រូវបិទបញ្ចប់ការទទួលពាក្យ (បំពេញព័ត៌មាន និងដាក់ស្នើ) ក្នុងប្រព័ន្ធអនឡាញ ត្រឹមថ្ងៃទី ១៩ ខែកក្កដា
July 15, 2025









