soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់លក្ខខណ្ឌសាមញ្ញបីចំណុចទៅភាគីថៃរឿងបើកព្រំដែន ដោយមិនចាំបាច់ចរចា ដើម្បីធានាបាននូវការជឿទុកចិត្តពិតប្រាកដ ក្នុងការបើកព្រំដែនឱ្យមាននិរន្តរភាព។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ បានទាមទារឱ្យភាគីថៃបើកច្រកព្រំដែនមុន ព្រោះថៃពេលថៃបិទព្រំដែនក៏មិនបានចរចាជាមួយកម្ពុជាមុនដែរ ដូច្នេះពេលថៃបើក ក៏កម្ពុជាមិនត្រូវការចរចាដែរ។

    July 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣

    July 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង ២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងបន្ថែមថា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។

    July 14, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥០០០នាក់ នៅខេត្ដព្រះវិហារ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៤៨២៦នាក់ ស្មើនឹង

    July 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សយារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះ ‹‹ណាវី›› ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ណាវី (Nari) T2505 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី នឹងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ណាវី

    July 14, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពវិនិយោគតាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ តាមការចុះភ្សាយរបស់់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើក ការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ

    July 12, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរពី ក្រសួងព័ត៌មាន កាលបីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆមាសទី១ឆ្នាំ ២០២៥ នេះ ខេត្តកំពតមានភ្ញៀវទេសចរ ទៅលេងកម្សាន្ត ជាង ១លាន៤សែននាក់ កើនឡើងប្រមាណ ៥ភាគរយ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត នៅឆមាសទី១ ឆ្នាំ ២០២៥ នេះ ខេត្តកំពតមានភ្ញៀវទេសចរបានមកលេងកម្សាន្ត មានជាង ១លាន ៤សែននាក់ គឺមានការកើនឡើងប្រមាណ ៥ ភាគរយ បើបៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ តាមភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្តកំពត

    July 12, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ នេះ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត

    July 12, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ វីដេអូដែលផ្សព្វផ្សាយលើបណ្ដាញសង្គម នាពេលថ្មីៗនេះ មានបុរសម្នាក់ប្រើអំពីហឹង្សា និងទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ជាវីដេអូរបស់បរទេស។ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហឹង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ

    July 11, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើឡើងថា នៅពេលដែលអត្រាលទ្ធភាពមានកូននៅទូទាំងពិភពលោក កំពុងថយចុះដល់កម្រិតទាបខ្លាំងនៅតាម តំបន់មួយចំនួននៃពិភពលោក អ្នកនយោបាយ និងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួន បានបញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន» «ការថយចុះខ្លាំងនៃចំនួនប្រជាជន» និងរហូតដល់ «ការផុតពូជរបស់មនុស្ស»។ សម្តេច នាយករដ្ឋមន្ត្រី បានបន្តថា តាមរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ ២០២៥ បង្ហាញថា បញ្ហាពិតប្រាកដ មិនមែនជាការថយចុះនៃអត្រាលទ្ធភាពមានកូន ហើយក៏មិនមែនជាចំនួនប្រជាជន ៨ប៊ីលាននាក់នៅលើពិភពលោកនាពេលបច្ចុប្បន្នដែរ។

    July 11, 2025