soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បង្ហោះកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជំនាញ ចុះបង្រ្កាបភ្លៅមាន់ និងសាច់គោ បង្កក បានចំនួន ៨តោន ចេញពីប្រទេសវៀតណាម តាមច្រកតំបន់ព្រែកជ្រៃ បម្រុងមកចែកចាយមករាធានីភ្នំពេញ។ ក្នុងការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានបន្ថែមថា តាមអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅនៅវេលាម៉ោង ១៥ និង០៥នាទី នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ

    July 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមាករចុះផ្សាយរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី៦ នៃសហគ្រិនប្រទេសនិយាយ ភាសាបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ។ ក្នុងនោះដែរ ក្រសួងការបរទេសបានបន្ថែមថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ

    July 7, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលអះអាងថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ។ ក្នុសេចក្ដីប្រកាសព័ត៌មាននេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា

    July 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងនោះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

    July 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤ ភាគរយ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ។ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព

    July 5, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ វិទ្យាស្ថាន ប៉េ អេស អឺ ជូនដំណឹងពី ការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ទៅលើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ តាមការបញ្ជាក់របស់ វិទ្យាស្ថាន ប៉េ អេស អឺ បន្ថែមថា អង្គការដើម្បីភាពញញឹមនៃកុមារកំពុងត្រូវការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំ (អាហារូបករណ៍) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦៖ – វិទ្យាស្ថាន ប៉េ អេស អឺ – កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា) – ថ្នាក់ពន្លឿនខាងក្នុងមណ្ឌល –

    July 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវ និងបង្ក្រាបករណីចាប់ជំរិត ដែលបង្កដោយជនជាតិចិន ៣នាក់ ចាប់ក្រោមរូបភាពណាត់មកជួប និងញាំអីជាមួយថៅកែចិនហើយជំរិតតែម្ដង។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ

    July 4, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ៩រូប ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង។ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន ៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម ៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម

    July 4, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ បេឡាសន្តិសុខសង្គម បានបញ្ជាក់ថា សមាជិក ប.ស.ស. ដែលជាបុគ្គលស្វ័យនិយោជន៍ ចង់បង់ភាគទានទៅកាន់មក ប.ស.ស. ដោយខ្លួនឯង អាចបង់បាន តែត្រូវបំពេញលក្ខខណ្ឌ និងភ្ជាប់ឯកសាទាំងនេះមកជាមួយផង។ ចំពោះលក្ខខណ្ឌ និងឯកសាដែលអាចឱ្យបង់ភាគទានទៅកាន់ ប.ស.ស. ដោយខ្លួនឯងបានរួមមាន៖ – ត្រូវមានអាយុក្រោម៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំ – មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស – មិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពប្រកបមុខរបររបស់ខ្លួន – ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព – ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬ ១២៩៧៕ ប្រភព៖ បេឡាសន្តិសុខសង្គម

    July 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាសាទត្រពាំងខ្យង ឬហៅ ‹‹បន្ទាយខ្យង›› ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបខាងមុខតួប្រាង្គកណ្តាល។ តាមការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុំទ្វារ

    July 4, 2025