- soknita
- PR
អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី រួមជាមួយតំណាងចែកចាយសុីមងត៍ អូដ្ឋ និងសុីមងត៍វី ទូទាំងប្រទេស បានឧបត្ថម្ភស៊ីម៉ងត៍ ចំនួន ១១១តោន, ថវិកា ៥៨លាន ៤សែនរៀល និងទឹកសុទ្ធកម្ពុជា ១,៥០០កេស ជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ។ ការប្រកាសឧបត្ថម្ភនេះ គឺឆ្លើយតបតាមការអំពាវនាវរបស់ នាយ ពាក់មី ដែលបានស្នើរសុំតាមរយះវីដេអូទៅកាន់អ្នកឧកញ៉ាលាង ពៅ អគ្គនាយកក្រុមហ៊ុនសុីម៉ងត៍អូដ្ឋដោយស្នើសុំឧបត្ថមស៊ីម៉ងត៍អូដ្ឋ ចំនួន ២០តោន ក្នុងការសាងសង់ផ្លូវទៅប្រាសាទតាមាន់និងលាណដ្ឋានជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ស្រាប់តែអ្នកឧកញ៉ាលាងពៅបានឆ្លើយតបទៅកាន់លោកពាក់មីភ្លាមៗដោយយល់ព្រមឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋរហូតដល់ជាង ១០០តោន ថវិកាជាង
July 2, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ តាមការបង្ហោះនៅលើផេកផ្លូវការរបស់ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅរសៀលថ្ងៃទី ២ កក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ដោយមិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។ បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ
July 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រុមគ្រូពេទ្យឯកទេសវះបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតទារក ៣ខែ ជាកូនភ្លោះ មានជំងឺត្បៀតសរសៃឈាមក្រហមបេះដូង និងមានសួតតែម្ខាងពីកំណើត បណ្ដាលឱ្យពិបាកដកដង្ហើម។ លើសពីទារកអាយុ ៣ខែនេះដែរ ត្រូវបានថែទាំ និងព្យាបាលសង្រ្គោះ ដោយឆ្លងកាត់ការការវះកាត់យ៉ាងស្មុគស្មាញ ២០ថ្ងៃ។ ក្រោយការវះកាត់ជោគជ័យ និងព្យាបាលយ៉ាងលំបាក ថ្ងៃនេះបានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះ ដោយស្នាមញញឹម រស់នៅជួបជុំបងប្អូនភ្លោះ និងមានសុខភាពល្អ។ ចំពោះក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យឯកទេសវះបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោះជីវិតមួយនេះ
July 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត”។ អាជ្ញាធរអគ្គិសនីកម្ពុជា ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុនទាំង២ ឱ្យបានជ្រាបថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្តោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំបញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃ សេវាផ្សេងៗ ជា “ប្រាក់បាត” នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់
July 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនឡើងវិញ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមថា ដោយពិនិត្យឃើញ មានភាពមិនប្រក្រតីកើតមានឡើងកំឡុងពេលប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើ ៦មុខជំនាញ ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចលុបចោលលទ្ធផលនៃការប្រឡងនេះ ។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមប្រកាស ជ្រើសរើសបេក្ខជនចូលបម្រើការងារចំនួន ១៦រូបលើ ៦មុខជំនាញនេះឡើងវិញ ដើម្បីចូលមកបំពេញការងារនៅរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដូចមានព័ត៌មានលម្អិតខាងក្រោម៖ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
July 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ៖ «មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៃវិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា នៅកម្ពុជារៀងរាល់ ៥នាទីម្តងយើងត្រូវការឈាម១ប្លោកដើម្បីសង្គ្រោះជីវិតមនុស្សម្នាក់ ហើយការបរិច្ចាគឈាមរបស់សប្បុរសជនគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជួយសង្គ្រោះជីវិត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសបានបញ្ជាក់ថា ការបរិច្ចាគឈាមនេះវាមិនត្រឹមតែមិនប៉ះពាល់ទៅលើសុខភាពរបស់យើងប៉ុណ្ណោះទេ តែផ្ទុយទៅវិញវាថែមទាំងបានផ្តល់អត្ថប្រយោជន៍ដល់បងប្អូនទៅវិញទេនៅក្នុងពេលដែលបងប្អូនចូលរួមបរិច្ចាគឈាម ដូចជា ការទទួលបានការពិនិត្យរកមេរោគឆ្លងដែលមាននៅក្នុងឈាម ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C និងមេរោគអេដស៍។ល។ ចំពោះលទ្ធផលរបស់សប្បុរសជនខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរក្សាការសម្ងាត់ជូន។
July 1, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ )៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ១ ខែ កក្ដដា ឆ្នាំ ២០២៥ បានឱ្យដឹងថា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ប្រចាំខែមិថុនា ឆ្នាំ ២០២៥។ អាជ្ញាធរជាតិព្រះវិហារ បានបន្ថែមថា ភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានដូចខាងក្រោម៖ ១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ
July 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋសភាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ តបតាមការអញ្ជើញរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
July 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជាបានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។ សម្តេចបានបន្តថា រាជរដ្ឋាភិបាល ក៏បានប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។ នៅក្នុងពិធីអបអរសារទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ
July 1, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកបរិស្ថានរកឃើញប្រភេទតុកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក
July 1, 2025









