soknita
  • ព័ត៌មានជាតិ

    (ប្រទេសព័រទុយហ្គាល់)៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យកម្ពុជាទៅទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ក្នុងកម្មវិធី ‹‹Cascais World Food Summit›› នៅទីក្រុងលីសស្បោន សម្រាប់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»។ តាមការបញ្ជាក់របស់ ក្រសួងការបរទេស ថា កាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ

    June 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ស្ពឺ)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បន្លែជាច្រើនប្រភេទនៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ស្ពឺបាននឹងកំពុងដាំដុះ ប្រមូលផល និងកែច្នៃ លក់នៅលើទីផ្សារ។ ក្នុងនោះ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ថ្មីៗនេះលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំការិយាល័យជំនាញ បានចុះពិនិត្យ និងគាំទ្រការងារក្នុងខ្សែច្រវាក់តម្លៃបន្លែនៅតាមសហគមន៍កសិកម្មក្នុងស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច។ នៅក្នុងដំណើរនៃការចុះពិនិត្យ និងគាំទ្រខាងលើនេះ ក្រុមការងារសង្កេតឃើញថា កសិករក្រុមផលិតជាច្រើនគ្រួសារ បាននឹងកំពុងមានភាពមមាញឹកក្នុងការដាំដុះដំណាំបន្លែ និងការកែច្នៃកសិផល ទៅជាប្រភេទអាហារសម្រន់ និងភេសជ្ជៈផ្សេងៗ ព្រមទាំងការប្រមូលផលលក់ទៅក្នុងទីផ្សារប្រកបដោយភាពសប្បាយរីករាយ បើទោះបីជាស្ថិតនៅស្ថានភាពនៃអាកាសធាតុមិនសូវអំណោយផលក្តី។ នៅក្នុងឱកាសនោះផងដែរ លោកប្រធានកសិកម្ម

    June 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបារ់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ជាពិសេសទៅលើការរៀបចំ ព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥ ផងដែរ។ ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាការរៀបចំព្រឹត្តការណ៍ ‹‹ផ្លែឈើបាត់ដំបង ២០២៥›› នៅថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ

    June 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា និងថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កំពុងតែមមាញឹកក្នុងការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលមួយថ្ងៃ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរ អាចត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

    June 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន បានឱ្យដឹងថា មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។

    June 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ មានការងារជាង ៤ពាន់កន្លែង នៅរង់ចាំទទួលពលករខ្មែរ ទន្ទឹមនោះ រដ្ឋបាលខេត្ត ចង់ឱ្យបងប្អូនងាកមករកការងារនៅតាមរោងចក្រ សហគ្រាស នៅខេត្តព្រះសីហនុ ព្រោះបច្ចុប្បន្ន កម្ពុជានៅខ្វះកម្លាំងពលកម្ម។ ការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសអញ្ជើញសំណេះសំណាល

    June 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ដែល មានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកជំងឺ មានរោគសញ្ញា គ្រុនក្តៅ ក្អក

    June 24, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង បានរៀបចំបញ្ចូនពលករខ្មែរចំនួន ៣៤នាក់ ទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្រោយត្រឡប់មកពីប្រទេសថៃ។ មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង បានរៀបចំបញ្ចូនពលករខ្មែរចំនួន ៣៤នាក់ មកពីប្រទេសថៃទៅទទួលការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ឆ្លើយតបនឹងការតម្រូវការកម្លាំងពលកម្មក្នុងស្រុក។ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា

    June 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ គណៈកម្មការនេះមានក្រុមការងារចំនួន២

    June 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង )៖ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកោះកុង បានចុះផ្សាយពី ស្ថានភាពធាតុអាកាសក្នុងខេត្តកោះកុង ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពី ស្ថានភាពទឹកភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រក្នុងកម្ពស់ខ្ពស់ និងអាចកើតមានបាតុភូតផ្គររន្ទះ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា  ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥។ តាមរយៈខេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ពី អាកាសធាតុអ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ

    June 23, 2025