soknita
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ តាមរយៈការបង្ហោះនៅលើផេកផ្លុវការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ និងនាវិកជិត ៤០០០នាក់ បានមកលេងកម្សាន្តនៅកម្ពុជា តាមរយៈនាវាទេសចរណ៍ COSIA SERENA របស់សញ្ជាតិ អ៊ីតាលី។ ដោយបានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដោយសុវត្ថិភាព។ លើសពីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានឱ្យដឹងដែរថា នាវាទេសចរណ៍

    February 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពី ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦ តទៅ។ ដោយសារក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជជាតិ បានបញ្ជាក់លម្អិតថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេលនោះករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥%

    February 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងការបរទេស បានចេញសេចក្ដីប្រកាស តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា។ ក្នុងសេចក្ដីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង

    February 4, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែក ខេត្តព្រះវិហារ។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពទាំងអស់។

    February 4, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អគារចាស់ដែលជាអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឱ្យទៅរកទីកន្លែងរស់នៅថ្មី ចាប់ទៅពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)បានឱ្យដឹងថា ការឱ្យពលរដ្ឋទៅរកកន្លែងថ្មីរស់នៅនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយសារអគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមជាខ្លាំង ។ សេចក្តីប្រកាសព័ត៌មានបន្តថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់

    February 3, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្ដីប្រកាសព័ត៌មាន ថា ប្រកាសតវ៉ាដាច់អហង្ការ ទៅកាន់ក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមាន សុពលភាពស្របតាមច្បាប់អន្តរជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាត ធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។

    February 3, 2026
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរបស់់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមរយៈពេលប្រមាណ១៣ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយ ក្នុងនោះបានឈូសផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.គ.ម. បានឱ្យដឹងថា ការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពី ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ

    February 3, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត ៤០ភាគរយហើយ។ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត៤០%ហើយ នឹងឈានទៅសម្រេចទៅតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៣៩,២%ហើយ ខណៈដែលគម្រោងនេះប្រើរយៈពេលសាងសង់៤៨ ខែ-គ្រោងបញ្ចប់ឆ្នាំ ២០២៨ ខាងមុខ។ ឯកឧត្តម

    February 3, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចែកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅខេត្តព្រះវិហារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    February 3, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតម្លៃទិញស្រូវសើមនៅដើមសប្តាហ៍នេះ ដោយបានឱ្យដឹងថា បណ្តារោងម៉ាស៊ីនកិនស្រូវនៅក្នុងសហព័ន្ធ កាលពីថ្ងៃទី ២ ខែកុម្ភះឆ្នាំ ២០២៦ បាន ចុះទិញស្រូវប្រជាកសិករដល់វាលស្រែជាស្រូវសើមក្នុងតម្លៃដែលផ្អែកលើគុណភាព។ ដូចជាបានចុះទិញស្រូវអូអ៊ឹម នៅស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងតម្លៃ៧២០ទៅ៧៥០រៀល និងនៅស្រុកសណ្តាន់ខេត្តកំពង់ធំ ក្នុងតម្លៃ ៧២០ ទៅ ៧៤០រៀល។ នៅស្រុកបាធាយ និង នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក្នុងតម្លៃ ៧២០ ទៅ ៧៦០រៀល។

    February 3, 2026