- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការរយៈការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង ១៥និង៤០នាទីរសៀល ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ
December 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា កាលយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ថា ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង នៅរាជធានីភ្នំពេញ។ តាមការបញ្ជាក់លម្អិតពី ក្រសួងបរិស្ថាន ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ
December 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ តាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចធិបតីបានបញ្ជាក់ថា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺជាខួប១០ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
December 2, 2025 - ព័ត៌មានជាតិ
(ប្រទេសអារ៉ាប៊ីសាអូឌីត)៖ តាមការចុះផ្សាយរបស់ ក្រសួងការបរទេស កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ថា សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ មួយទៀតហើយ ដែលទទួលបានជ័យលាភី (Best of the Best – Cambodia) កាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំង ពិភពលោក។ ចំពោះ សៀវភៅម្ហូប
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ១៩ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាបក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ
December 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់រថយន្តមួយគ្រឿងប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១
December 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការរំកិលធ្នឹមស្ពានឆ្លងកាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។ តាមការបញ្ជាក់បន្ថែមពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា
December 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ និងអំពាវនាវឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ដោយគិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារនៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា
December 1, 2025








