- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានជូនដំណឹងពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៤នាក់ ឱ្យចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៦។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ០៤ រូប ឱ្យចូលបម្រើការងានៅទីស្តីការក្រសួងតាមមុខជំនាញ ដូចខាងក្រោម៖ ១. ជំនាញវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ២នាក់ ២. ជំនាញរដ្ឋបាលសាធារណៈ ១នាក់ ៣. ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ១នាក់ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ
December 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ខ្នងផ្សារ គឺជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលជួយអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌ ជួយលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ នៅក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
December 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ តទៅ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស នៃសាធា រណរដ្ឋបារាំង។ គួរបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២
December 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៨ ខឬវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាចំនួន ៣មុខ រួមមាន ស្វាយចន្ទី ម្រេចកំពត និងកាហ្វេ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសកាណាដា ក្នុងការនាំយកទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សារវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី
November 29, 2025 - ព័ត៌មានជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់ក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែaងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលជួប និងពិភាក្សាផ្តោតសំខាន់លើទិសដៅកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម
November 28, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្ត ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវនៅភ្នំសំពៅ ជាគោលដៅទេសចរដ៏សំខាន់មួយ នៅលើទឹកដីខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។ ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ សម្រាប់ទេសចរបរទេសក៏មានដែរ តែមិនច្រើនដូចភ្ញៀវជាតិនោះទេ។ តែយ៉ាងណា ទីតាំងកម្សាន្តមួយនេះ មានទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តឥតស្រាក់ស្រាន្តឡើយ។ ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច ទេសចរក៏បន្តទស្សនាសត្វប្រចៀវ ដែលស្ថិតនៅទីតាំងតែមួយ។ វេលាថ្មើរនោះ សត្វប្រចៀវហើរចេញពីរូងភ្នំសំពៅ
November 28, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ “បុណ្យភ្នំ” នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ រយៈពេល ២ថ្ងៃ នៅឧទ្យានជាតិគីរីរម្យ ដើម្បីលើកស្ទួចវិស័យទេសចរណ៍។ រដ្ឋបាលខេត្តកំពង់ស្ពឺ ជ្រាបជូនថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា
November 28, 2025 - ព័ត៌មានជាតិ
យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានលើកឡើងអំពីកង្វល់របស់កម្ពុជាជម្រាបជូនអគ្គនាយកអង្គការយូណេស្កូ ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង និងបានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះ។ ការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យបែបនេះ ក្នុងឱកាសដឹកនាំគណ:ប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស។
November 28, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំបេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង ពី ករណីអគ្គិភ័យនៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៥០នាទី ស្ថិតក្នុងសង្កាត់ភំ្នពេញថ្មី ខណ្ឌសែនសុខ បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៨ខ្នង។ តាមការបញ្ជាក់លម្អិតពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ។ ចំពោះហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ដោយឡែក ករណីអគ្គិភ័យនេះដែរ ធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង
November 28, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ដើមដំណើរការហើយ។ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកដំណើរចំនួន ១៥៧នាក់ ស្ត្រី៦៦នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមរយៈហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងបានចុះចតប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍
November 28, 2025









