- soknita
- ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានបញ្ជាក់ថា ការស្នើមួយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed
November 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា លើកឡើងថា៖ “កំណើននៃរោងចក្រដ៏ច្រើននេះ
November 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។ ចំពោះការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ
November 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គីឡូម៉ែត្រ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង បើកទំព័រថ្មីនៃកំណើនសេដ្ឋកិច្ច និងទេសចរណ៍។ ចំពោះផ្លូវជាតិលេខ១០ មួយនេះ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផង ដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកំសាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។ ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ
November 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវ:ចម្រុះនានា ប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្ម ។ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឆងថា ជនសង្ស័យ ១នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ ដែលមកខ្ចីលុយមិត្តភក្ដិបង់ថ្លៃបន្ទប់ជួល នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី គណៈកម្មាធិការជាតិអូឡាំពិច បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីមូលហេតុបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមឆ្នាំនេះ។ ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិច បានបញ្ជាក់ថា ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការសម្រេចចិត្តបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ នៅប្រទេសថៃ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់ អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។ ដូច្នេះប្រសិនបើយើងមិនទៅ នឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃ
November 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ តាមស្មារតីនៃកិច្ចប្រជុំ JBC បន្តធ្វើដោយក្រុមវាសវែងចម្រុះកម្ពុជា-ថៃ។ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ ចាប់ពីថ្ងៃទី ១៩
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film បង្ហាញពីគម្រោងរបស់ក្រុមហ៊ុននៅខេត្តសៀមរាប។ ក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) និងជានាយកច្នៃប្រឌិតបង្កើតថ្មីរបស់ក្រុមហ៊ុន
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលមកពីខេត្ត ហើយអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចធ្វើអត្ដសញ្ញាណបណ្ណថ្មីនៅរាជធានីភ្នំពេញបានដូចគ្នា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ៖ «ពលរដ្ឋមកពីខេត្ត ដែលមានអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចទៅធ្វើថ្មីបាននៅនាយកដ្ឋានអត្ដសញ្ញាណបណ្ណក្រោយវត្តនិរោធ ឬនៅអ៉ីអន២ ឬអ៉ីអន៣ ដោយពុំចាំបាច់ទៅធ្វើនៅស្រុកកំណើតនោះទេ»៕ ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង
November 24, 2025









