soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត អ៊ីស្តូវ៉ាន់ ហ្សេលនីក បានប្រគល់ក្រណាត់សូត្រខ្មែរចំនួន ១៨៣ ដុំ និងវត្ថុសិល្បៈខ្មែរផ្សេងទៀត មកឱ្យកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា។ ក្នុងនោះមាន ក្រណាត់សូត្រខ្មែរចំនួន ១៨៣ ដុំ ក៏ដូចជាវត្ថុបុរាណបុរេប្រវត្តិ និងវត្ថុធ្វើពីថ្ម និងសំរិទ្ធ ត្រូវបានលោកបណ្ឌិត ហ្សេលនីក អ៊ីស្តូវ៉ាន់ ប្រគល់ជូនសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិកម្ពុជា កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥

    November 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តកោះកុង)៖ ឆ្លើយោងតាមការចុះពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តកោះកុង ពង្រឹងការផ្តល់គុណភាពសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តជាប្រចាំ។ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ការផ្តល់សេវាកម្មទេសចរណ៍ ពីសំណាក់អ្នកប្រកបរបរបអាជីវកកម្មលើសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង បានរៀបចំក្រុមការងារ ដើម្បីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា

    November 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈដែលតំបន់ទាំងនេះ អាចចុះត្រជាក់ដល់ ១៦°C។ ក្នុងសេចក្ដីជូនដំណឹងពី សួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា ថា ដោយសាររបបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ២២

    November 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីក្មេងកំពុងដេកលេងទូរស័ព្ទក្នុងអង្រឹង នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥  កន្លងទៅ។ តាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    November 21, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ADB គាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌនៃយន្តការផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយ និងពីការអនុវត្តគយបដិការ។ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ

    November 21, 2025
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី

    November 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ​ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ​ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល​ ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    November 21, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹង ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ តាមរយៈសេចក្ដីជូនដំណឹងនេះដែរ ការរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាដូចខាងក្រោម៖ -ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT) -អ្នកគ្រប់គ្រងទិន្នន័យ (Database Administrator) ០៥នាក់ -អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ (Network Administrator) ០៥នាក់ -អ្នកអភិវឌ្ឍកម្មវិធី (Software Developer) ០៥នាក់

    November 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ និងទិន្នផល។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកាកសិកម្មកម្ពុជាថា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ ទិន្នផល ដើម្បីផ្តល់ព័ត៌មានជូនកសិករ ជៀសវាងពួកគាត់ផលិតលើសតម្រូវការ។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា

    November 19, 2025
  • ព័ត៌មានជាតិ

    (ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airline ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប។ ក្នុងនោះ ក្រសួងទេចរណ៍ បានបន្ថែមថា បន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៣០

    November 19, 2025