- soknita
- ព័ត៌មានជាតិ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អណ្តើកសមុទ្រចំនួន ២ក្បាល ត្រូវបានព្រលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ នៅខេត្តកែប។ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្តកែប បានប្រគល់អណ្តើកសមុទ្រ (ល្មិច) ចំនួន ២ក្បាល មកឱ្យកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈស្នាក់ការសន្តិសុខលម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ មុននឹងព្រលែងចូលសមុទ្រវិញ ។ ចំពោះការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើង ករោមអធិបតីភាព ឯកឧត្តម
November 19, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានសមិទ្ធផលថ្មីជាផ្លូវជនបទចំនួន ២ខ្សែ មានប្រវែង ៣២,១០ គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមសហគម សម្រួលដល់ការធ្វើដំណើរ និងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ។ កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត ហាក់
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ សាធារណជនអាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៧
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាពីល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងព័ត៌មានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា ចំពោះសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ កំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែង។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបញ្ចេញប្រតិកម្មតបទៅស្ថាប័ន និងសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ គឺភាគីថៃកំពុងបង្វែង ដានសភាពការណ៍ និងបំភ្លៃព័ត៌មានក្លែងក្លាយដែលចេញផ្សាយយ៉ាងត្រឹមត្រូវរបស់ភាគីកម្ពុជា ។ លោកគូសបញ្ជាក់ថា
November 18, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ ព្រឹក នាវាទេសចរណ៍ WESTERDAM របស់សញ្ជាតិ ហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ។ ចំពោះនាវាទេសចរណ៍ឈ្មោះ WESTERDAM របស់សញ្ជាតិ ហូឡង់ មួយនេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ
November 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លេខទូរសព្ទ និងកន្លែងទំនាក់ទំនង ក្នុងករណីពលករខ្មែរ ប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានានៅប្រទេសថៃ។ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានណែនាំ និងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័ន មានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។ ក្នុងសេចក្តីថ្លែងការណ៍ស្ដីពី ការថ្កោលទោសករណីរំលោភសេពសន្ថវៈ និងការប្រើអំពើហិង្សា ដោយក្រុមទាហានឈុតខ្មៅថមកលើពលករទេសន្តរប្រវសន៍ខ្មែរ
November 18, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត។ ចំពោះជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង
November 18, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើកំណាត់ផ្លូវដែក
November 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិអប្សរា ព្យាយាមអភិរក្ស និងជួសជុលប្រាសាទឥដ្ឋមួយចំនួន នៅតំបន់រលួស ដែលរងហានិភ័យខ្លាំង ឱ្យរឹងមាំឡើងវិញ។ រយៈពេល ៣០ឆ្នាំ មកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។ លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា
November 17, 2025









