- soknita
- ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុផ្ទុះមីន ធ្វើឱ្យទាហានថៃមួយចំនួនរងរបួស។ ទាក់ទិននឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ។ ថ្លែងនៅក្នុងបទបង្ហញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានសម្តែងការសោកស្តាយ
November 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនដកហួតវត្ថុតាងមួយចំនួនធំ នៅអគារយៀកថៃ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំពោះវត្ថុតាងរួមមានកុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង ធុង CPU ០៦ គ្រឿង ម៉ូនីទ័រ ៣៥ គ្រឿង និងទូរសព្ទ ៦០០ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញដកហួត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់
November 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចាក់ឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំង ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា។ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria
November 15, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នឹងបន្តគម្រោងទឹកស្អាតរយៈពេល ២ ឆ្នាំទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ នៅក្នុងខេត្តសៀមរាប។ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈបានអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីបន្តអនុវត្តគម្រោងទឹកស្អាតរយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតដែលកំពុងមានការកើនឡើងឥតឈប់ឈររបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។
November 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិ ៣នាក់ ដែលត្រូវយោធាថៃបាញ់ នៅភូមិព្រៃចាន់ ពេលនេះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់លម្អិតពី ក្រសួងសុខាភិបាល បានឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិលស្លូតត្រង់ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
November 14, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរ ជិះកង់ទស្សនាតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ តាមការសង្កេតឃើញរបស់ អាជ្ញាធរជាតិអប្សរា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង ១០០កង់ ក្នុង១ថ្ងៃៗ។ លោក សេង សុធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ
November 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមាករចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យយដឹងថា ឯកឧត្តម ហេង សួរ លើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្រោមឱវាទក្រសួងទាំង ៣៧នៅទូទាំងប្រទេស។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥
November 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹង នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយបញ្ជាក់ថា ធនាគារជាតិ នៃកម្ពុជា ក្រើនរម្លឹកសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ។ ក្នុងសេចក្ដីជូនដំណឹងពី ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក ជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាព ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។ ទន្ទឹមនេះ ជនល្មើសមួយចំនួនបាន
November 14, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo airlines ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប។ ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo airlines (6E) មានជើងហោះហើរត្រង់ រវាងទីក្រុង Kolkata (CCU) និងខេត្តសៀមរាប (SAI) ចំនួន ៣ជើងក្នុងមួយសប្តាហ៍ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ សៅរ៍ ដែរប្រើយន្តហោះប្រភេទ Airbus A320neo ។
November 14, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២៨រូប ដែលទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ចំនួន២៨រូប មកសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ នៅទីស្តីការក្រសួងកិច្ចការនារី។ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរជូនចំពោះនិស្សិតទាំងអស់ ជាជ័យលាភីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី
November 14, 2025









