- soknita
- ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី រៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង សម្រាប់ជនបរទេស ប្រចាំខេត្តសៀមរាប។ តាមការដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង
November 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃជាន់មីនផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់
November 11, 2025 - ព័ត៌មានជាតិ
(ខេ្តសៀមរាប)៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានជំរុញសហគមន៍ទឹកជប់ខ្នារពោធិ៍ បន្តរៀបចំឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ។ ការជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប។ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ ដោយលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ។ លោកបន្តថា គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ
November 11, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យចំនួន ២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តព្រះសីហនុ។ ជនសង្ស័យចំនួន ២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ
November 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ លើ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា។ ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្លែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេង ហ្គេមទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់។ សូមបញ្ជាក់ថា
November 10, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។ គួរបញ្ជាក់ដែរថា វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មានប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ស្ថិតនៅភូមិកែប
November 10, 2025 - ព័ត៌មានជាតិ
(ខេត្តកែប)៖ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្ទីរព័ត៌មានខេត្តកែប បានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ក្រោយរដ្ឋបាលក្រុងកែប បានហៅមកសួរនាំ ម្ចាស់អាជីវករលក់ដូរនៅឆ្នេរកែប ព្រមទទួលស្គាល់ថាពិតជាបានជួលតូបមួយក្នុងតម្លៃ ៥០ដុល្លាមែន និងព្រមធ្វើកិច្ចសន្យា ៤ចំណុច។ ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលក្រុងកែប បានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបាន លើកឡើងថា ខេត្តកែបចំណតសាធារណៈមុខតូបមិនឱ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត តូបមួយ តំលៃ៥០ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។ អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប
November 10, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ នាំយកពូជស្រូវជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់លិចដំណាំស្រូវ ក្នុងស្រុកចំនួន៥។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និង អភិបាលស្រុកទ្រាំង ស្រុកអង្គរបូរី ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកព្រៃកប្បាស បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
November 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ឱ្យដឹងថា អាម៉េរិក នឹងផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាល ប្រកបដោយនិរន្តរភាពដល់កម្ពុជា។ កាលពីរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ
November 8, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា សណ្ឋាគារផ្កាយ៤ នឹងលេចចេញក្នុងពេលឆាប់ៗនេះ នៅមាត់បឹងតាកែវ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ដោយរដ្ឋបាលខេត្តតាកែវ កំពុងពង្រឹងកិច្ចប្រឹងប្រែងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅក្នុងខេត្ត ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសគឺត្រៀមទទួលគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដែលជាការវិនិយោគទុនរបស់ក្រុមហ៊ុនចិន។ នេះជាការលើកឡើងរបស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ អំពីវឌ្ឍនភាពដ៏សំខាន់មួយនេះ។
November 8, 2025









