- soknita
- ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា។ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen
November 7, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។ ក្នុងឱកាសនេះដែរ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន
November 7, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខេត្តបាត់ដំបងទទួលបានទេសចរជាង ១២ម៉ឺននាក់ រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យអុំទូក កើនជាង ១២ភាគរយធៀបឆ្នាំមុន។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថា
November 7, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទ ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់។ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ៣៥៨ ៦០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៩ ៦៤៦នាក់។ ជាមួយគ្នានេះ ដើម្បីបង្កឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានជួបជុំគ្នាសប្បាយរីករាយ និងជួយលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធីជាច្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តទៅ
November 7, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋាបាលខេត្តតាកែវ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិត្តិយសអ្នកដទៃ និងមុខមាត់ខេត្ត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅថ្ងៃចន្ទ
November 3, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ តាមការចុះផ្សាយររបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពត ជំរុញឱ្យបង្កើនការរក្សាសន្តិសុខជូនភ្ញៀវទេសចរ ខណៈហាមមិនឱ្យមានការតម្លើងថ្លៃគ្រប់សេវាកម្ម ក្នុងឱកាសបុណ្យអុំទុក។ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខជូនភ្ញៀវទេសចរឱ្យបានល្អ ខណៈ ឯកឧត្តម អភិបាលខេត្តក៏បានហាមមិនឱ្យមានការតម្លើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ក្នុងខេត្ត។ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា
November 3, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល៖ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើន ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ច្បាប់វិនិយោគកម្ពុជា បានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន សំដៅជំរុញសម្ទុះសកម្មភាពវិនិយោគ។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសម្លៀកបំពាក់
November 3, 2025 - ព័ត៌មានជាតិ
តាមសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលវះកាត់កុមារ ឬហៅថា ពេទ្យគៀនឃ្លាំងឃ្លាំង បានឱ្យដឹង នាពេលកន្លងថា មជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះ-កាត់ ដល់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមថា ការសហការណ៏ជាមួយ ក្រុមគ្រូពេទ្យ ជំនាញមកពី ប្រទេសសង្ហបូរី ផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជូនចំពោះ អ្នកជំងឺ ក្រីក្រដោយមិនថ្លៃ។ អ្នកជំងឺដែលមានបញ្ហាដូចខាងក្រោម៖ ១. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សសៃប្រសាទបញ្ជា ២. វះកាត់ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត ៣. វះកាត់ម្រាមដៃជាប់គ្នាឬ ម្រាមលើស ឬខូចដៃ ៤. វះកាត់តសសៃប្រសាទទ្បើងវិញ ៥. វះកាត់អ្នកដាច់សសៃប្រសាទខួរក្បាល
November 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៥ ឈ្មោះ ‹‹កាលម៉េហ្គី›› ដែលតំបន់មួយចំនួនអាច មានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី
November 3, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចេញផ្សាយពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប បានរៀបចំតុបតែងសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប សម្រាប់កម្សាន្តនាពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ខាងមុខនេះ។ ក្នុងនោះ ខេត្តសៀមរាបបាននឹងកំពុងរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៥។ លើសពីនេះ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមទៀតថា ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណក្រុង ដើម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី ៤
November 1, 2025









