- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដាក់ចេញអនុសាសន៍ ៥ចំណុច និងជំរុញការងារជ្រើសរើសមន្រ្តីថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងពិននិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ
October 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន
October 31, 2025 - ព័ត៌មានជាតិ
(រាជធនីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ចំពោះសាលារៀនណា មិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយចប់សង្គ្រាម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមិនអាចដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ
October 31, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្ម របស់សហគ្រាសផលិតទឹកផ្លែឈើនៅប្រទេសកាណាដា។ កាលពីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា,
October 31, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្រោយរថយន្តធុនធំដឹកទំនិញឆ្លងកាត់បណ្តាលឱ្យបាក់ស្ពាន អូរឆ្លូង ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ក្នុងសេចក្តីជូនដំណឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា ការបិទចរាចរយានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដោយសារស្ពានអូរឆ្លង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ VIKING VENUS របស់សញ្ជាតិន័រវ៉េ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ៨០៨នាក់។ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:០០ នាទី នាវាទេសចរណ៍ ឈ្មោះ VIKING VENUS សញ្ជាតិន័រវ៉េ ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជនជាតិវៀតណាមសរុប ៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោយពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់លម្អិតថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត
October 30, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។ ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
October 30, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ដោយមានការសហការគ្នារវាងមន្ទីរពេទ្យ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) នៅថ្ងៃទី
October 30, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បញ្ជាក់ថា នៅលើកំណាត់ផ្លូវខេត្ត៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភូ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផ្អាកចរាចរជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។ ចំពោះប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឱ្យបានជ្រាបថា ដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
October 30, 2025









