- soknita
- ព័ត៌មានជាតិក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់
តាមការបង្ហោះរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់។ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្នុងការបង្ហោះលើគណនីផេកផ្លូវការពី ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Farm Fresh Berhad និងជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group និងក្រុមហ៊ុន Farm Fresh Berhad
October 27, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ នឹងដាក់ឱ្យដំណើរការវិញ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់តែសម្បូរបែប សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មីឱ្យកាន់ តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណងដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកលនៃ រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មីនៅតាមទីតាំងប្រាសាទមួយចំនួនដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖ -ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោង
October 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ។ តាមការបញ្ចាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
October 27, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ៩ខែដើម ឆ្នាំ ២០២៥ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃជាង១០០។ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦៨ ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ ក្នុងចំណោមសមាគម និងអង្គការដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យបានលម្អិតឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៦។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម
October 24, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារគម្រោងជួសជុល និងអភិរក្សព្រះបរមរាជវាំង នៃអតីតរាជធានីអង្គរធំ។ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ (China-Cambodia Government Team for Safeguarding Angkor) ជាមួយលោក លោក Li XiangDong អគ្គនាយករងនៃស្ថាប័នបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)
October 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចស្នើសុំឱ្យផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ដែលបង្កហិង្សាលើស្រ្តី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១- បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ
October 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គូសរំលេចថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ ក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី
October 24, 2025 - ព័ត៌មានជាតិ
(ខេត្តពោធិ៍សាត់)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ មរតកមនុស្សរស់ ជំនាញចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ កាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យទេពវោហារ ឯល ពេជ មរតកមនុស្សរស់ ជំនាញចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញអមដំណើរពី លោក អ៊ុក រក្សា
October 24, 2025 - ព័ត៌មានជាតិ
(ខេត្តកណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ផ្លូវកាត់ថ្មីចេញពីកោះធំទៅលើកដែក តភ្ជាប់ទៅដល់ស្ពានអ្នកលឿងស្ថាបនារួចរាល់ ១០០ភាគរយហើយ។ កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានស្ថាបនារួចរាល់១០០ ភាគរយ កាលពីដើមខែតុលា ឆ្នាំ ២០២៥ នេះ។ នេះបើតាមការឱ្យដឹងពី ឯក ឧត្តមផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំពោះខ្សែផ្លូវជាតិដ៏សំខាន់នេះឆ្លងកាត់ឃុំចំនួន ៤
October 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៌ បានបញ្ជាក់ថា ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានសាខា ជាង៥០០ នៅទូទាំងប្រទេសចិន ចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ។ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមហ៊ុនចិនស្នើ MOU ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ
October 24, 2025









