- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា។ ក្នុងបទបញ្ជានេះដែរ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់ បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង
October 23, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ ឯកភាពសាងសង់ឡើងវិញ នូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំង ដែលភាគីទាំងពីរ នឹងឯកភាពគ្នា។ នៅកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ រយៈពេលពីរថ្ងៃ បានបញ្ចប់ដោយបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ
October 23, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ យោងតាទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលល្ងាចថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តក្រុមហ៊ុន M3 ពិចារណាលើការនាំចូលផលិតផលកសិកម្មពីខេត្តទៅកាន់ទីផ្សារអឺរ៉ុប។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។ ក្នុងឱកាសនោះ
October 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំណាងវិនិយោគិនអ៊ឺរ៉ុប បង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី លោក
October 22, 2025 - ព័ត៌មានជាតិ
(ខេត្តតាកែវ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើស OnlineScams និងបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ២៤ ម៉ោង។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែតុលា និងលើកទិសដៅការងារបន្ត ដែលរៀបចំធ្វើឡើងនារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបេ្តជ្ញាបង្ការ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ
October 22, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធិពលខេមភូមិន្ទ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីអញ្ជើញទៅចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ
October 22, 2025 - ព័ត៌មានជាតិអាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការបាក់ច្រាំងមាត់ស្ទឹង ស្ថិតនៅចំណុចវត្តជ្រោយ ក្នុងឃុំលើកដែក ស្រុកកោះធំ
(ខេត្តកណ្តាល)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ច្រាំងមាត់ស្ទឹង ស្ថិតក្នុងឃុំលើកដែក រងការបាក់ស្រុត បណ្តាលមកពីទឹកទន្លេមេគង្គ និងទឹកទន្លេបាសាក់ហូរចូលតាមព្រែកលើកដែក មកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះធំ នារសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ទីរជំនាញ មន្ត្រីបច្ចេកទេស អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែក
October 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានការបង្ហោះរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងពាក់ព័ន្ធទៅនឹង គម្រោងព្រែកជីកហ្វូណនតេ ថា មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ ព្រែកជីកនេះ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ ដោយ ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង
October 22, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ ងួនហុង ប្រគល់ជូនឯកឧត្តម Luiz Inácio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នូវព្រះរាជសារតែងតាំង ឯកឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅក្រសួងការបរទេសប្រេស៊ីល ឯកឧត្តម ប្រាក់ ងួនហុង
October 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៣នាក់ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរពេទ្យ ហ្លួង ម៉ែ ថា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៣នាក់ តាមឯកទេស/មុខជំនាញ ដូចខាងក្រោម៖ ១- វេជ្ជបណ្ឌិតឯកទេស សម្ភព និងរោគស្ត្រី ១នាក់
October 20, 2025









