- soknita
- ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រេចបើកដំណើរការបង្រៀន និងរៀន ឡើងវិញ ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ខេត្តបាត់ដំបង។ ក្នុងសេចក្ដីជូណដំណឹងបន្ថែមពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ ដោយសភាពការណ៍ព្រំដែនមានភាព ប្រសើរឡើងក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅវេលាម៉ោង១២:០០ថ្ងៃត្រង់កាល ពីថ្ងៃទី២៧ ខែធ្នូ
December 29, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ចិន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ចិន ស្តីពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន៕ ប្រភព៖
December 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នេះជាព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្ក ការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការគ្រប់គ្រងស្ថានការណ៍។ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។ សូមប្រជាពលរដ្ឋបន្តតាមដានព័ត៌មាន និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ និងប្រភពព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។ សូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីបរិយាកាស និងលំហព័ត៌មានកម្ពុជា។ ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយនឹងអាចប្រឈមការ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ប្រភព៖ ក្រសួងព័ត៌មាន
December 29, 2025 - ព័ត៌មានជាតិក្រសួងបរិស្ថាន បន្តចុះយកសំណាកស-ពដំរីមេ និងកូនដែលបាត់បង់ជីវិត ដោយសារអំបែងគ្រា-ប់ផ្លោងនៅខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មន្រ្តីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីជំនាញអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បានចុះទៅយកសំណាកសាកសព សត្វដំរីមេ និងកូនតូចទើបកើត ដែលបានស្លាប់ នៅចំណុច អូរស្កាច ស្ថិតក្នុងភូមិសាស្រ្តភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីបានរកឃើញត្រូវអំបែងគ្រាប់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅថ្មីៗនេះ។ សូមបញ្ជាក់ថា យោងតាមការត្រួតពិនិត្យ និងវាស់វែងជាក់ស្តែង ក្រុមការងារបានបញ្ជាក់ថា សាកសពដំរីមេមានអាយុប្រហែល ៤០ឆ្នាំ ទំងន់ប្រហែល
December 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការលោកជទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្រោយពីមានកិច្ចព្រមព្រៀងគ្នារវាងកម្ពុជា និងថៃលើបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតមកទល់ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ សភាពការណ៍នៅជួរមុខគឺមានភាពស្ងប់ស្ងាត់ជាធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងគឺនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។ នៅក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ នាព្រឹកថ្ងៃទី
December 29, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នៅសៀមរាប ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងកុះករជាង ២,០០០នាក់ លើសពីការរំពឹងទុក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គីភាព» ដើម្បីអបអរសាទរខួបលើកទី២៧ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៥), ជាទិវារំលឹកដល់គោលនយោបាយឈ្នះ ឈ្នះ
December 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានផ្ញើសារលិខិតពិសេសមួយជូនជនរួមជាតិ ដើម្បីបំភ្លឺ និងបង្ហាញជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការសម្រេចចិត្តអនុវត្ត «បទឈប់បាញ់ភ្លាម នៅនឹងកន្លែង» រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងសារលិខិតដ៏មានអត្ថន័យនេះ សម្តេចធិបតី
December 29, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង ៦ល្ងាច ថ្ងៃទី ២៦ ខែធ្នូ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ពលរដ្ឋស៊ីវិលកម្ពុជា បានបាត់បង់ជីវិត ៣១នាក់ និងរបួស ៩១នាក់។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានបន្ថែមថា
December 27, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន
December 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ឯកឧត្តម ទៀ សីហា អំពាវនាវឱ្យភាគីទាំងពីរជៀសវាងការចែកចាយព័ត៌មានមិនពិតដើម្បីកាត់បន្ថយភាពតានតឹង។ កឧត្តម ទៀ សីហា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ, ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ឯកឧត្ដម ទៀ សីហា បានមានប្រសាសន៍បន្ថែមថា
December 27, 2025









