- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមតារាចម្រៀង K-Pop N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីសុខសុវត្ថិភាព និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ ចំពោះក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជានារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Na Yunjung
December 27, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជិត ១០០គីឡូក្រាម ចំនួន១ក្បាល ចូលទៅទន្លេធម្មជាតិវិញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទ នេសាទបានត្រីរាជ ១ក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក
December 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពីផេកហ្វេសប៊ុកផ្លូវការរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សារវាងកម្ពុជា-ថៃ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។ លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី
December 26, 2025 - ព័ត៌មានជាតិ
ក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ជាទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ ក្រួងការពារជាតិ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទីបី
December 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យយដឹងថា ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
December 26, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃបានបា-ញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ មីលីម៉ែត្រ សរុបចំនួន ១៧គ្រាប់ ទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ពី ក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
December 26, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បង្ហាញពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥
December 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រសួងការពារជាតិ បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម NAMAZU
December 25, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោធាថៃនៅតែបន្តបាញ់ប្រហារ បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងហើយក៏ដោយ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូម្សិលមិញនេះក៏ដោយក៏ស្ថានការណ៍នៃការគម្រាមកំហែង និងសកម្មភាពរំលោភឈ្លានពានរបស់យោធាថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅតែកើតមាននៅឡើយ បើគិតមកដល់ម៉ោងនេះ ដែលនាំឱ្យប្រតិបត្តិការនៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាបានឈានចូលដល់ថ្ងៃទី១៩ហើយ។ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា យោធាថៃបាន
December 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយមានរបៀបវារៈចំនួន ៤ រួមមាន៖ ១)ការពិភាក្សានិងអនុម័ត
December 25, 2025









