soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងថា “នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ហើយវាមិនមែនគ្រាន់តែជាអាវុធនោះទេ – វាជាអន្ទាក់សម្រាប់ជនស៊ីវិល! គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ”។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥។

    December 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស៉ ក្រសួងការបរទេស នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖ ប្រភព៖

    December 23, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូណដំណឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រីបាន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែធ្នូ ខាងមុខនេះ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦

    December 23, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ ជូនដំណឹពី ការរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ«រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ។ ក្រសួងទេសចរណ៍ បានបន្ថែមថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ

    December 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ថា ប្រទេសកម្ពុជាគាំទ្រកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីពង្រឹងបទឈប់បាញ់។ ប្រទេសកម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ស្អែកនេះ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ ឯកឧត្តម ទៀ

    December 23, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា រហូតមកដល់ព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជានៅឡើយ ដែលការបាញ់ប្រហារនេះមិនរើសមុខថាជាទីតាំងយោធា ឬជាទីតាំងជនស៊ីវិលរបស់កម្ពុជាសោះឡើយ ហើយរហូតមកដល់ពេលនេះពលរដ្ឋស្លូតត្រង់របស់កម្ពុជាចំនួន២១នាក់ហើយបានស្លាប់ ក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងចំនួន៨៣នាក់។ នេះគឺជាតួលេខគិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ

    December 23, 2025
  • ព័ត៌មានជាតិ

    តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ឈ្មោះថា «សួនច្បារ នរោត្តម សីហនុ»។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានកិត្តិយសសូមជម្រាបជូនដំណឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។ ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា

    December 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ប្រទេសជប៉ុនសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន

    December 23, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូនអគ្គលេខាធិការអាស៊ាន ពីកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់។ ដោយមុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់

    December 22, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ១៦ ថ្ងៃជាប់ៗគ្នានេះ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ និងរបួស ៧៩ នាក់ ពីការវាយប្រហាររបស់ទាហានឈ្លានពានថៃ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះថា អស់រយៈពេល ១៦ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់

    December 22, 2025