- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ប្រទេសកម្ពុជា បានទទួលវត្ថុបុរាណខ្មែរចំនួន ៣រូប ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ តាមរយៈសេចក្ដីជូនព័ត៌មានពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងបន្ថែមថា ប្រទេសកម្ពុជាស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្វិតសូនីញាន។ បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្និតសូនីញាន (National
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជាដែលនាំឱ្យការវាយប្រហារនេះបានឈានចូលថ្ងៃទី១១ហើយ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ។ លោកជំទាវអ្នកនាំពាក្យបានថ្លែងថា ចាប់តាំងពីមានការវាយប្រហារពីយោធាថៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះបានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន១៧នាក់ស្លាប់
December 17, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវដឹកទឹកចែកជូនពលរដ្ឋប្រើប្រាស់តាមជុំរំភៀសសឹក។ ក្នុងនោះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា តាមការអនុវត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក
December 17, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា និងឡាវឯកភាពជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ”។ ក្នុងនោះដែរ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ននៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លម្អិតពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ
December 17, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងឱកាសនិមន្តនាំស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ កំពុងស្នាក់នៅក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានមានថេរដីកាថា ពេលនេះញាតិញោមជាប្រជាពលរដ្ឋភៀសសឹកសង្គ្រាមមកពីតំបន់ព្រំដែន កម្ពុជា-ថៃ ហើយមករស់ជុំគ្នារាប់ពាន់នាក់ ដូចនេះសម្តេចសុំឱ្យញាតិញោមទាំងអស់ចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា ចេះចែកគ្នារស់ក្នុងគ្រាលំបាក។ ហើយកុំឈ្លោះគ្នា កុំវ៉ៃគ្នា ព្រោះថា ក្នុងគ្រាលំបាកនេះ យោធាសៀមបានកំពុងធ្វើសង្គ្រាមឈ្លានពានលើកទឹកដីយើង ធ្វើបាបយើង ហើយបើយើងធ្វើបានគ្នាឯងទៀតតើប្រទេសជាតិយើងនិងទៅជាយ៉ាងណា។ សម្តេច ពិន សែម
December 17, 2025 - PR
(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ការចូលរួមលុបបំណុលទាំងស្រុងរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមសម្រាលបន្ទុកបន្ថែមដល់យោធិនខ្មែរ និងក្រុមគ្រួសាររបស់វីរកងទ័ព ក្រោមស្មារតីមនុស្សធម៌ និងសាមគ្គីភាព។ ក្នុងនាមជាប្រជាជាតិតែមួយ ធនាគារ ជីប ម៉ុង នឹងបន្តរួបរួមគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងរួម ជួយដល់ជាតិនិងប្រជាជនខ្មែររបស់យើងដែលកំពុងរងផលប៉ះពាល់ នៅក្នុងគ្រាលំបាកនេះ ។ ធនាគារ
December 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន» នៅថ្ងៃទី ១៦
December 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទំាងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធីដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតដំបូងគេ របស់ប្រទេសប្រេស៊ីលប្រចាំនៅកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
December 16, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី Northwest សហរដ្ឋអាមេរិក ផ្ដល់ជូនការព្យាបាល និងវះកាត់ឥតគិតថ្លៃ ទៅលើជំងឺទាំងនេះ នៅខែមករា ឆ្នាំ ២០២៦ ខាងមុខ។ មន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមទៀតថា ចំពោះបេសកកម្មវះកាត់របស់ អង្គការស្នាមញញឹមកម្ពុជា និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ដោយការពិនិត្យ និងចុះឈ្មោះគឺធ្វើ នៅថ្ងៃទី ១១ ខែមករា
December 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន
December 16, 2025









