- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ
December 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមលិខិតរបស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង បានឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ចំនួន ១០០,០០០ដុល្លារអាមេរិក (១០ម៉ឺនដុល្លារ) សម្រាប់ជាព្រះរាឧបត្ថម្ភជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមលិខិតរបស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ៕
December 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនជាតិថៃ ៧៥នាក់ ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ។ ជាក់ស្ដែងរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ
December 10, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យ ៤នាក់ ដែលបានធ្វើសកម្មភាអំពើលួចចទូរស័ព្ទ នៅផ្លូវថ្មើរជើង។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភលើកទឹកចិត្តថវិកា៤០០ដុល្លារជូនកម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ ៤នាក់ ដែលបានធ្វើសកម្មភាអំពើលួច និងឆក់ ៩ករណីក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
December 9, 2025 - ព័ត៌មានជាតិ
(ខេត្តព្រះវិហារ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារជាថ្មី។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ និងបន្ទាន់ជាទីបំផុតចំពោះការចាត់ចែងរៀបចំមណ្ឌលសុវត្ថិភាពជូនជនភៀសសឹក ដែលបានចាកចេញដោយការបង្ខំចិត្ត
December 9, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ តាមរយៈការចុះផ្សាយរបស់ ក្រសួងការពារជាតិ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី
December 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៤ខេត្តបន្តបិទទ្វារ សរុប ៣៧៧សាលា គ្រូបង្រៀន ៣១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់។ ចំពោះខេត្តទាំង ៤នៅតាមបន្ទាត់ព្រំដែន ដែលបានបិទទ្វារមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារពីភាគីថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ
December 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួស និងឆេះផ្ទះសម្បែងជាច្រើនខ្នងទាំងនៅខេត្ត ឧត្តរមានជ័យ និងខេត្ដព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា អំពើការបាញ់ប្រហាររបស់យោធាថៃនាពេលនេះ ឈានដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ឧត្តរមានជ័យ ខេត្ដព្រះវិហារបានកំពុងបណ្តាលឱ្យពលរដ្ឋស្លូតត្រង់រងរបួសមួយចំនួន ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពបណ្តោះអាសន្នភា្លមៗ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
December 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយរបស់់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ឱ្យដឹងថា គ្រឹះស្ថានសិក្សាដែលបានបិទទ្វារបានកើនឡើងដល់ ៤២សាលា នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ
December 8, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមការងារផ្លូវការថា «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្រេ្គមលើកទី៣៣នៅ ប្រទេសថៃចូលរួមការប្រកួតជាធម្មតា»៕ ប្រភព៖ ក្រសួងព័ត៌មាន
December 8, 2025









