- soknita
- ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ តាមរយការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ កម្លាំងអង្គភាព CMAC បានរកឃើញគ្រា-ប់បែកចង្កោមចំនួន ២៥គ្រាប់ នៅភូមិតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម ហេង រតនា បញ្ជាក់តាមការបង្ហោះបន្ថែមថា កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ
December 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំនេះ ខេត្តហ្វ៊ូជៀនប្រទេសចិនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន ៦ពាន់លានយន់ កើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០២៤។ ខេត្តហ៊្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិននិងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំ នៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបាន វិនិយោគទុនច្រើនហើយ នៅរាជធានីភ្នំពេញ។ នេះជាការបង្ហាញឲ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី ២ ខែធ្នូ
December 3, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចលើកលែង «ទិដ្ឋការ ឬ VISA» សាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយពុំតម្រូវឱ្យមានការស្នើសុំ ឬបង់កម្រៃទេ។ ក្នុងសេចក្ដីចែងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ ដូចខាងក្រោម៖ ១- ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់
December 3, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា មានគម្រោងទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ក្នុងន័យធ្វើយ៉ាងណា ដើម្បីទាក់ទាញ និងពន្យារពេលរបស់ភ្ញៀវដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប ជាពិសេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ឱ្យពន្យារពេលនៃការស្នាក់នៅមានរយៈពេលកាន់តែយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោក សេង សុធារ៉ា បានបន្តថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ
December 2, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Michelle O’Byrne ឯកអគ្គរាជទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ ក្នុងគោលបំណងពិភាក្សា ចែករំលែកនូវមេរៀនបទពិសោធន៍ ការអនុវត្តល្អៗ រវាងប្រទេសទាំងពីរក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ជាពិសេសផ្តោតលើអាទិភាពមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ព្រមទាំងរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាដើម។ល។ លោកជំទាវកិត្តិបណ្ឌិត បានចែករំលែកនូវវឌ្ឍនភាពពាក់ព័ន្ធទៅនឹងអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាដែលមានការថយចុះពី
December 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អគ្គិភ័យឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីព្រឹកមិញនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩គ្រឿង។ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះអគ្គិភ័យដែលបានកើតឡើងលើ ភោជនីយដ្ឋាន ឡោងទីហ្វាង មួយនេះ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមការរយៈការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល
December 2, 2025 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង ១៥និង៤០នាទីរសៀល ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ
December 2, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា កាលយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ថា ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង នៅរាជធានីភ្នំពេញ។ តាមការបញ្ជាក់លម្អិតពី ក្រសួងបរិស្ថាន ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ
December 2, 2025








