soknita
  • ព័ត៌មានជាតិ

    យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់ក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែaងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលជួប និងពិភាក្សាផ្តោតសំខាន់លើទិសដៅកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម

    November 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្ត ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវនៅភ្នំសំពៅ ជាគោលដៅទេសចរដ៏សំខាន់មួយ នៅលើទឹកដីខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។ ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ សម្រាប់ទេសចរបរទេសក៏មានដែរ តែមិនច្រើនដូចភ្ញៀវជាតិនោះទេ។ តែយ៉ាងណា ទីតាំងកម្សាន្តមួយនេះ មានទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តឥតស្រាក់ស្រាន្តឡើយ។ ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច ទេសចរក៏បន្តទស្សនាសត្វប្រចៀវ ដែលស្ថិតនៅទីតាំងតែមួយ។ វេលាថ្មើរនោះ សត្វប្រចៀវហើរចេញពីរូងភ្នំសំពៅ

    November 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ “បុណ្យភ្នំ” នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ រយៈពេល ២ថ្ងៃ នៅឧទ្យានជាតិគីរីរម្យ ដើម្បីលើកស្ទួចវិស័យទេសចរណ៍។ រដ្ឋបាលខេត្តកំពង់ស្ពឺ ជ្រាបជូនថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា

    November 28, 2025
  • ព័ត៌មានជាតិ

    យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានលើកឡើងអំពីកង្វល់របស់កម្ពុជាជម្រាបជូនអគ្គនាយកអង្គការយូណេស្កូ ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង និងបានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះ។ ការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យបែបនេះ ក្នុងឱកាសដឹកនាំគណ:ប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស។

    November 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំបេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង ពី ករណីអគ្គិភ័យនៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៥០នាទី ស្ថិតក្នុងសង្កាត់ភំ្នពេញថ្មី ខណ្ឌសែនសុខ បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៨ខ្នង។ តាមការបញ្ជាក់លម្អិតពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ។ ចំពោះហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ដោយឡែក ករណីអគ្គិភ័យនេះដែរ ធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង

    November 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ដើមដំណើរការហើយ។ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកដំណើរចំនួន ១៥៧នាក់ ស្ត្រី៦៦នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមរយៈហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងបានចុះចតប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍

    November 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មាន ពី លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»។ ចំពោះការប្រកាសនេះ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុង វិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន៕ សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖ ប្រភព៖ ក្រសួងព័ត៌មាន  

    November 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធាតុទឹក និងឧតុនិយម បានជូនដំណឹងពី ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ដែលនឹងទទួលរងឥទ្ធិពលពី ព្យុះទី២៧ ឈ្មោះ ភូតូ (Koto) T2527 ក្នុងកម្រិត ២០% ដែលអាចមានតំបន់មួយចំនួន នៅក្នុងប្រទេកម្ពុជាអាចចុះត្រជាក់់ដល់ ១៨°C ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិ ឆ្នាំ ២០២៥។ ក្រសួងធនធាតុទឹក និងឧតុនិយម បានបន្ថែមថា ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ

    November 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិនិត្យវឌ្ឍនភាពនូវគម្រោងស្ថាបនាសួនច្បារដែលមានឈ្មោះថាសួន «ប៉ៃលិនមរតក តេជោ» ដែលមានប្រវែង១,៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិន ចាបពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងក៏ជាសមិទ្ធផលថ្មី សម្រាប់ខេត្តប៉ៃលិន និងប្រជាជននៅក្នុងខេត្តផងដែរ។ ជាមួយគ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួនប្រមាណ ២០នាក់។

    November 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ WESTERDAM ដែលមានភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចំពោះនាវាទេសចរណ៍មួយនេះមាន ឈ្មោះ WESTERDAM សញ្ជាតិ ហូឡង់ នៅវេលាម៉ោង ៩:០៥ នាទី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២

    November 27, 2025