- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្រប សម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវ:ចម្រុះនានា ប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្ម ។ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឆងថា ជនសង្ស័យ ១នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ ដែលមកខ្ចីលុយមិត្តភក្ដិបង់ថ្លៃបន្ទប់ជួល នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី គណៈកម្មាធិការជាតិអូឡាំពិច បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីមូលហេតុបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមឆ្នាំនេះ។ ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិច បានបញ្ជាក់ថា ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការសម្រេចចិត្តបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ នៅប្រទេសថៃ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់ អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។ ដូច្នេះប្រសិនបើយើងមិនទៅ នឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃ
November 25, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ តាមស្មារតីនៃកិច្ចប្រជុំ JBC បន្តធ្វើដោយក្រុមវាសវែងចម្រុះកម្ពុជា-ថៃ។ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ ចាប់ពីថ្ងៃទី ១៩
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film បង្ហាញពីគម្រោងរបស់ក្រុមហ៊ុននៅខេត្តសៀមរាប។ ក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) និងជានាយកច្នៃប្រឌិតបង្កើតថ្មីរបស់ក្រុមហ៊ុន
November 25, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលមកពីខេត្ត ហើយអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចធ្វើអត្ដសញ្ញាណបណ្ណថ្មីនៅរាជធានីភ្នំពេញបានដូចគ្នា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ៖ «ពលរដ្ឋមកពីខេត្ត ដែលមានអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចទៅធ្វើថ្មីបាននៅនាយកដ្ឋានអត្ដសញ្ញាណបណ្ណក្រោយវត្តនិរោធ ឬនៅអ៉ីអន២ ឬអ៉ីអន៣ ដោយពុំចាំបាច់ទៅធ្វើនៅស្រុកកំណើតនោះទេ»៕ ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង
November 24, 2025 - ព័ត៌មានជាតិ
(ខេ្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ក្រសួងការបរទេស បានឱ្យសឹងថា ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ក្នុងខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់បន្ថែមពី ក្រសួងការបរសទេស បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការផេកផ្លុវការរបស់ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ក្រុមគ្រូពេទ្យបារាំង AIR-KHMER បានមកដល់ប្រទេសកម្ពុជា និងចូលរួមសហការជាមួយក្រុមគ្រូពេទ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្រាប់ការចូលរួមមួយនេះ ជាគោលបំណងរៀបចំដើម្បីធ្វើវះកាត់ជួយបងប្អូនដែលកំពុងប្រឈមមុខនឹងជំងឺសួត។ ក្នុងសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា បណ្តាញក្រុមហ៊ុនផលិតស្បែកជើងសម្រាប់ម៉ាកល្បីៗមានដូចជា Armani, Michael Kor, Marc Jacob, Versace នឹងសហការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជា ដល់អ្នកបញ្ជាទិញរបស់ខ្លួន។ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
November 24, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងឱកាសនេះផងដែរ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម
November 24, 2025









