- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាចំណេញ ក្រោយថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយ។ ក្នងសន្និសឹទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នាពេលថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។ ឯកឧត្តម បានបន្តថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី ៦០ទៅ៧០ ភាគរយ
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា សម្រេចបញ្ជូនប្រតិភូកីឡា ២១ប្រភេទកីឡា ៣៣៣នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
November 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ប្រទេសកម្ពុជា និងប៉ាគីស្ថាន ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានអនុញ្ញាតឱ្យឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន
November 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យផ្លូវដែកនៅកម្ពុជាប្រសើរឡើងវិញ នៅទីស្ដីការក្រសួង។ តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ក្នុងគម្រោង (Preliminary
November 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ២០:៥០នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅផ្លូវលំ ភូមិ រលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ករណីអគ្គិភ័យនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ និងរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នងទៀត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងលម្អិតថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន ១ខ្នងនឹងបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន ១០ខ្នងរួមសម្ភារប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង និងស្លាប់ ១នាក់ (ស្រី) របួស ១នាក់ (ប្រុស)។
November 22, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាង ៨០ម៉ឺននាក់។ ក្នុងនោះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញនូវយុទ្ធនាការ ទេសចរណ៍បៃតង ឬ Green Season ឃើញថា ក្នុងរយៈពេលប្រមាណ១០ខែនេះ មានភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានចំនួនជាង៨០ម៉ឺននាក់ ដោយមានការកើនឡើងច្រើន។ ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា
November 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកបណ្ឌិត អ៊ីស្តូវ៉ាន់ ហ្សេលនីក បានប្រគល់ក្រណាត់សូត្រខ្មែរចំនួន ១៨៣ ដុំ និងវត្ថុសិល្បៈខ្មែរផ្សេងទៀត មកឱ្យកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា។ ក្នុងនោះមាន ក្រណាត់សូត្រខ្មែរចំនួន ១៨៣ ដុំ ក៏ដូចជាវត្ថុបុរាណបុរេប្រវត្តិ និងវត្ថុធ្វើពីថ្ម និងសំរិទ្ធ ត្រូវបានលោកបណ្ឌិត ហ្សេលនីក អ៊ីស្តូវ៉ាន់ ប្រគល់ជូនសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិកម្ពុជា កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥
November 21, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ ឆ្លើយោងតាមការចុះពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តកោះកុង ពង្រឹងការផ្តល់គុណភាពសេវាកម្ម នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តជាប្រចាំ។ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ការផ្តល់សេវាកម្មទេសចរណ៍ ពីសំណាក់អ្នកប្រកបរបរបអាជីវកកម្មលើសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង បានរៀបចំក្រុមការងារ ដើម្បីចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា
November 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈដែលតំបន់ទាំងនេះ អាចចុះត្រជាក់ដល់ ១៦°C។ ក្នុងសេចក្ដីជូនដំណឹងពី សួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា ថា ដោយសាររបបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ២២
November 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីក្មេងកំពុងដេកលេងទូរស័ព្ទក្នុងអង្រឹង នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។ តាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
November 21, 2025









