- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ADB គាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌនៃយន្តការផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយ និងពីការអនុវត្តគយបដិការ។ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ
November 21, 2025 - ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី
November 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
November 21, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹង ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ តាមរយៈសេចក្ដីជូនដំណឹងនេះដែរ ការរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាដូចខាងក្រោម៖ -ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT) -អ្នកគ្រប់គ្រងទិន្នន័យ (Database Administrator) ០៥នាក់ -អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ (Network Administrator) ០៥នាក់ -អ្នកអភិវឌ្ឍកម្មវិធី (Software Developer) ០៥នាក់
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ និងទិន្នផល។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការតំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកាកសិកម្មកម្ពុជាថា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម សហការគ្នារៀបចំគោលនយោបាយដំណាំស្វាយ ដើម្បីត្រួតពិនិត្យផ្ទៃដីដាំដុះ ទិន្នផល ដើម្បីផ្តល់ព័ត៌មានជូនកសិករ ជៀសវាងពួកគាត់ផលិតលើសតម្រូវការ។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា
November 19, 2025 - ព័ត៌មានជាតិ
(ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airline ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប។ ក្នុងនោះ ក្រសួងទេចរណ៍ បានបន្ថែមថា បន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៣០
November 19, 2025 - ព័ត៌មានជាតិ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អណ្តើកសមុទ្រចំនួន ២ក្បាល ត្រូវបានព្រលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ នៅខេត្តកែប។ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្តកែប បានប្រគល់អណ្តើកសមុទ្រ (ល្មិច) ចំនួន ២ក្បាល មកឱ្យកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈស្នាក់ការសន្តិសុខលម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ មុននឹងព្រលែងចូលសមុទ្រវិញ ។ ចំពោះការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើង ករោមអធិបតីភាព ឯកឧត្តម
November 19, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានសមិទ្ធផលថ្មីជាផ្លូវជនបទចំនួន ២ខ្សែ មានប្រវែង ៣២,១០ គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមសហគម សម្រួលដល់ការធ្វើដំណើរ និងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ។ កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត ហាក់
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ សាធារណជនអាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៧
November 19, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាពីល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងព័ត៌មានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន
November 19, 2025









