soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា ចំពោះសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ កំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែង។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបញ្ចេញប្រតិកម្មតបទៅស្ថាប័ន និងសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ គឺភាគីថៃកំពុងបង្វែង ដានសភាពការណ៍ និងបំភ្លៃព័ត៌មានក្លែងក្លាយដែលចេញផ្សាយយ៉ាងត្រឹមត្រូវរបស់ភាគីកម្ពុជា ។ លោកគូសបញ្ជាក់ថា

    November 18, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ ព្រឹក នាវាទេសចរណ៍ WESTERDAM របស់សញ្ជាតិ ហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ។ ចំពោះនាវាទេសចរណ៍ឈ្មោះ WESTERDAM របស់សញ្ជាតិ ហូឡង់ មួយនេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ

    November 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លេខទូរសព្ទ និងកន្លែងទំនាក់ទំនង ក្នុងករណីពលករខ្មែរ ប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានានៅប្រទេសថៃ។ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានណែនាំ និងក្រើនរំលឹកសាជាថ្មីដល់ បងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា ឬការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័ន មានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។ ក្នុងសេចក្តីថ្លែងការណ៍ស្ដីពី ការថ្កោលទោសករណីរំលោភសេពសន្ថវៈ និងការប្រើអំពើហិង្សា ដោយក្រុមទាហានឈុតខ្មៅថមកលើពលករទេសន្តរប្រវសន៍ខ្មែរ

    November 18, 2025
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត។ ចំពោះជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង

    November 18, 2025
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើកំណាត់ផ្លូវដែក

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិអប្សរា ព្យាយាមអភិរក្ស និងជួសជុលប្រាសាទឥដ្ឋមួយចំនួន នៅតំបន់រលួស ដែលរងហានិភ័យខ្លាំង ឱ្យរឹងមាំឡើងវិញ។ រយៈពេល ៣០ឆ្នាំ មកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។ លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា

    November 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលករទើបវិលត្រឡប់មកពីថៃវិញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។ ប្រសាសន៍ក្រើនរំលឹករបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពីផេកផ្លូវការរបស់ ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្បញ្ជាក់ឱ្យដឹងថា រថភ្លើងដឹកប្រេងក្រឡាប់ ចំនួន ៣ ទូរ នៅខេត្តពោធិ៍សាត់ព្រឹកមិញនេះ បណ្ដាមកពីបញ្ហាផ្លូវស្រុត។ តាមរបាយការណ៍បឋមពីការង្ហោះរបស់ ឯកឧត្ដម ផន រឹម បានឱ្យដឹងថា ហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ ២០២៥ នេះ។

    November 17, 2025
  • PR

    (ព្រះវិហារ)៖ ក្នុងឆន្ទៈ គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅ ទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ កាលពីថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ក្រោមការដឹកនាំពី អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេច

    November 17, 2025