soknita
  • ព័ត៌មានជាតិ

    តាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលាភបំពានលើរាងកាយ។ យោងងតាមការបង្ហោះពី ផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងលម្អិតថា ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី ផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ និង ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅខេត្តបាត់ដំបង។ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសការងារ ជាងមួយម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ព្រែកប្រា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៤គ្រឿង។ តាមការបញ្ជាក់លម្អិតពី ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ៣៦៩ ភូមិព្រែកល្ពៅ

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹង នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក មកថតខ្សែភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ដោយបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនជុំវិញពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដែលពុំមានករណីផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង២០ឆ្នាំចុងក្រោយ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងរយៈពេលកត់ត្រា និងតាមដានចាប់ពី ឆ្នាំ២០០២ មក ដែលពុំមានករណីសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ និង២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបើតាមប្រសាសន៍របស់លោកជំទាវ អុឹម រចនា

    November 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ជះឥទ្ធិពលអវិជ្ជមាន ដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការ។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារ ដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្ដាលឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ថ្លែងនៅក្នុងបទបង្ហញជូន

    November 15, 2025
  • ព័ត៌មានជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុផ្ទុះមីន ធ្វើឱ្យទាហានថៃមួយចំនួនរងរបួស។ ទាក់ទិននឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ។ ថ្លែងនៅក្នុងបទបង្ហញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានសម្តែងការសោកស្តាយ

    November 15, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនដកហួតវត្ថុតាងមួយចំនួនធំ នៅអគារយៀកថៃ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំពោះវត្ថុតាងរួមមានកុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង ធុង CPU ០៦ គ្រឿង ម៉ូនីទ័រ ៣៥ គ្រឿង និងទូរសព្ទ ៦០០ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញដកហួត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់

    November 15, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចាក់ឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំង ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា។ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria

    November 15, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នឹងបន្តគម្រោងទឹកស្អាតរយៈពេល ២ ឆ្នាំទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ នៅក្នុងខេត្តសៀមរាប។ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈបានអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីបន្តអនុវត្តគម្រោងទឹកស្អាតរយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតដែលកំពុងមានការកើនឡើងឥតឈប់ឈររបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។ ‎

    November 14, 2025