soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងស្ថានទូតបារាំងប្រចាំកម្ពុជា សហការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ។ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងសហការីអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅស្ថានទូតបារាំងប្រចាំកម្ពុជា។ ក្នុងឱកាសជំនួបដ៏សំខាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូនអំពីការចូលរួមដ៏សំខាន់របស់ប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ

    December 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម មានផែនការកែច្នៃសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទៅជាតំបន់កសិ -ទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគម្រោងរៀបចំកិច្ច ពិភាក្សាមួយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍លើគ្រោងប្លង់សម្រាប់ ការអភិវឌ្ឍទំនប់អូររំដួលនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍។ គម្រោងនេះបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី ៥ ស្ដីពីកសិកម្ម ទឹក ជនបទ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រសួងចំនួន៣ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ

    December 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញស្តាប់បទបង្ហាញ ស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩។ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ

    December 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា កំពុងត្រូវការជ្រើសរើសបុគ្គលិក មានដូចជា អ្នកចុះឈ្មោះអ្នកជំងឺ និង លេខាធិការតាមផ្នែក ជាច្រើននាក់ ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។ តាមការបញ្ជាក់របស់ មន្ទីរពេទ្យកាល់ម៉ែតត្រូវ បានបន្ថែមថា ការប្រកាសជ្រើសរើសបុគ្គលិក មានដូចជា ផ្នែកអ្នកចុះឈ្មោះអ្នកជំងឺ និង លេខាធិការតាមផ្នែក ជាច្រើននាក់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ – បេក្ខជន-បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរដែលមានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ – មានសញ្ញាបត្របរិញ្ញាបត្រ

    December 5, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (តំបន់សៀមរាប) បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ ២០២៦ នៅខេត្តសៀមរាប។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក François SCHNOBELEN ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងរាយការណ៍អំពីគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ

    December 5, 2025
  • ព័ត៌មានជាតិ

    (ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តពោធិ៍សាត់ ជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ធ្វើជាគំរូក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស

    December 4, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងារ ៨៦ ៨៩១កន្លែង ដែលនឹងរៀបចំធ្វើឡើង នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ នៅខេត្តសៀមរាប។ ចំពោះបងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ ដែលរស់នៅក្នុងខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ៖ – ថ្ងៃទី ៦

    December 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់វិស័យធុរកិច្ចរបស់ស្ត្រី គឺជាកត្តាគន្លឹះដែលជួយជំរុញឱ្យសេដ្ឋកិច្ចជាតិមានកំណើនកើនឡើង។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC)» នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងខណ្ឌដូនពេញ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។ លោកជំទាវបានបន្ថែមថា ការលេចចេញជារូបរាងនៃមជ្ឈមណ្ឌលថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសមត្ថភាពស្ត្រី។ អំពីមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច

    December 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពញម)៖ យោទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ បានច្រានចោលលើការផ្សាយក្នុងផ្លូវការរបស់កងទ័ពភូមិភាគទី២ ថៃ ដែលថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ

    December 3, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល

    December 3, 2025