- soknita
- ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវេលាម៉ោង១០ និង០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក នៅម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16
December 15, 2025 - ព័ត៌មានជាតិ
(ញូវយ៉ក)៖ យោងតាមការចុះផ្សាយពី សារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយសាជាថ្មីលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំង២ មិនព្រមបញ្ឈប់សង្រ្គាមទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី ១៤ ខែធ្នូ ឆ្នាំ ២០២៥។ សេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើបទសម្ភាសន៍របស់លោក ត្រាំ ជាមួយកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក
December 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅច្រើនទីតាំង ដែលនាំឱ្យវាចូលដល់ថ្ងៃទី៩ហើយបន្ទាប់ពីពួកគេបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥។ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា
December 15, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញម)៖ នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី ការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ យោងលើការវិវត្តនៃស្ថានភាពព្រំដែន ដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា វាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់ និងរបួស ព្រមទាំង ប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា សូម ជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ- ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិ
December 13, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការផ្អាករាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ ជាបណ្តោះអាសន្ន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកងទ័ពថៃចូលមកក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ តាមរយៈសារផ្ញើជូនជនរួមជាតិ សម្តេចតេជោបានគូសបញ្ជាក់ពីស្ថានភាពដ៏តានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសម្តេចបានលើកឡើងថា កងទ័ពថៃបានធ្វើការឈ្លានពាន និងវាយប្រហារសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ។ ការវាយប្រហារទាំងនោះ រាប់បញ្ចូលទាំងការប្រើប្រាស់កាំភ្លើងធំ និងយន្តហោះ វាយបំផ្លាញស្ពាន ថ្នល់
December 13, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅនរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កម្ពុជាមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យ ទោះក្នុងទម្រង់មួយណាឡើយ ក្នុងការប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា។ ការថ្លែងប្រកាសច្បាស់ៗ របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយសូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី
December 12, 2025 - ព័ត៌មានជាតិ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។ ក្នុងសេចក្ដីថ្លែងការណ៍ ដែលថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របីនេះ គឺបន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបាន បំផ្លាញទាំងស្រុង នាថ្ងៃទី ១០
December 11, 2025 - ព័ត៌មានជាតិ
តាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ មុនេះ បបានឱ្យដឹងថា យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅម៉ោង ១០ និង០៦នាទី។ ក្រសួងការពារជាតិ បានឱ្យដឹងបន្ថែមថា ករណីយោធាថៃបានបើកការបាញ់ប្រហារ ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥។ – ម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់
December 11, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនគ្មានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃ ទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួននោះទេ ថ្ងៃនេះ កងទ័ពថៃ ឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នា ចំពោះប្រទេសដទៃទៀត ដែលខ្សោយ និងតូចជាងខ្លួន។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥។ លោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ទង្វើរបែបនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។
December 11, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី។ អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយគ្នានេះ UNESCO
December 11, 2025









