soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្ទនាគ្នាតាមទូរស័ព្ទ និងបានបញ្ជាក់ពីការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ដោយនៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង

    December 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្ណំពេញ)៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ពី ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពាន របស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ពីម៉ោង ៦ល្ងាច ថ្ងៃទី ១៩ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥។ តាមរតៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០

    December 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ) ៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។ នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗ គ្នា ស្ថិតក្នុងគ្រាដ៏លំបាក

    December 19, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៨នាក់បានស្លាប់ និងរងរបួសចំនួន៧៩នាក់។ ដោយសារការបាញ់ប្រហាររបស់កងយោធាថៃសំដៅមកលើទីតាំងជនស៊ីវិលចាប់តាំងពីការបើកប្រតិបត្តិការឈ្លានពានរបស់ពួកគេដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មកនោះ គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន ១៨នាក់ បានបាត់បង់ជីវិតក្នុងនោះមានទារកម្នាក់ផងដែរ ខណៈអ្នករងរបួសបានកើនឡើងដល់ចំនួន ៧៩នាក់ហើយ។

    December 19, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ តាមការបញ្ជាក់ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតមកទល់ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃនៅតែបន្តបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល។ ការណ៍នេះបានធ្វើឱ្យការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាឈានចូលដល់ថ្ងៃទី១២ហើយ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកមិញនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី១៨

    December 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ចេញសេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក សូមជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។ ក្នុងសេចក្ដីជូនដំណឹងនេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សូមជម្រាបជូនដំណឹងដល់អ្នកដំណើរ ជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ -ការសួរសំណួររាប់សិបម៉ោង -ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ -ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា -បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល។ នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ ដូចនេះដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ

    December 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែកអំណោយដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២២៦០០គ្រួសារ។ នៅថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៨០០០កញ្ចប់ទៀត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

    December 18, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់ម៉ូតូ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលចល័តដឹកស្បៀងទៅជួរមុខ។ ដោយមើលឃើញពីស្ថានភាពជាក់ស្ដែង និងភាពចាំបាច់ក្នុងការប្រើប្រាស់ នៅថ្ងៃទីពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចល័តដឹកស្បៀងទៅជួរមុខ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍

    December 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប ត្រៀមដីសម្រាប់ជនភៀសសឹកដាំដំណាំ និងបន្លែ សម្រួលជីវភាពបណ្ដោះអាសន្ន ។ តាមការណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យត្រៀមរៀបចំទីតាំងដី និងស្រះទឹក សម្រាប់បងប្អូនជនភៀសសឹកដាំដំណាំ បន្លែ និងចិញ្ចឹមត្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ បណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រទេសជាតិទទួលរងការឈ្លានពាន។ ក្នុងឱកាសបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំទីតាំងទទួលជនភៀសសឹក  លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ចុះពិនិត្យទីតាំងដីនៅក្នុងបរិវេណវត្ត ដែលជាកន្លែងទទួលជនភៀសសឹក ដើម្បីរៀបចំឱ្យបងប្អូនអាចដាំដំណាំ និងបន្លែផ្សេងៗបាន។ សម្រាប់វត្តណាដែលមិនមានដីគ្រប់គ្រាន់ លោកបានបន្តថា អាជ្ញាធរស្រុកត្រូវពិនិត្យមើលទីតាំង នៅក្បែរវត្តដែលមានប្រភពទឹក ហើយអាជ្ញាធរខេត្ដនឹងចុះទៅចរចាជាមួយម្ចាស់ដី ដើម្បីអនុញ្ញាតឱ្យ ជនភៀសសឹកប្រើប្រាស់ដាំដំណាំបណ្ដោះអាសន្ន។

    December 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រកាសដាក់ចេញនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងឈ្លាសវៃមួយ គឺចលនា «យើងរួមគ្នាដើម្បីជាតិ!» ក្នុងគោលបំណងកៀរគរស្មារតីជាតិ ឱ្យសមាជិកកាយឫទ្ធិនារី រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូប នាំគ្នាដាំបន្លែ និងដំណាំផ្សេងៗ ដើម្បីប្រមូលផលផ្គត់ផ្គង់ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនដោយសារសង្គ្រាម។ ការអញ្ជើញរៀបចំបំផុសស្មារតីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ ក្នុងបរិបទដែលកងទ័ពកម្ពុជាកំពុងប្រយុទ្ធការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ លោកជំទាវបណ្ឌិតបានអំពាវនាវដល់ខ្មែរទាំងអស់

    December 17, 2025