- soknita
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JB) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា និងថៃ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ។ ក្នុងពិធីនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី
October 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ អភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន
October 20, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់បរទេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន
October 20, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា សំបុកសត្វស្លាបទឹករាប់រយត្រូវបានទឹកជំនន់បំផ្លាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងតំបន់ទេសភាពការពារបឹងព្រែកល្ពៅដែលមានទីតាំងនៅតំបន់ទន្លេមេគង្គខាងក្រោម នៃខេត្តតាកែវ ប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីអង្គការ អង្គការ NatureLife នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥។ លោក លឹម វ៉ាត មន្រ្តីអង្គការ NatureLife បញ្ជាក់ថា សត្វស្លាបទឹករាប់ពាន់ក្បាលរងផលប៉ះពាល់ដល់ទីជម្រកនិងបាត់បង់អាយុជីវិតទាំងមេ បា កូន និងពងដោយសារកត្តាធម្មជាតិនៃគ្រោះធម្មជាតិ ទឹកជំនន់។ ក្នុងនាមអ្នកអភិរក្សពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចជួយអ្វីបានដល់សត្វទាំងនេះខណៈដែលពួកវាប្រឈមនឹងគ្រោះមហន្តរាយបែបនេះ។ អង្គការជីវិតធម្មជាតិនិងតំបន់ទេសភាពការពារ មានការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសុំការគាំទ្រដើម្បីដាំព្រៃលិចទឹកឡើងវិញនៅតំបន់ស្នូល ដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង។ ប្រភពដដែលបន្តទៀតថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដីសើមដែលមានសក្តានុពលខ្ពស់អាចដាក់បញ្ចូលជាតំបន់រ៉ាមសារនេះ
October 20, 2025 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគរោងចក្រអេឡិកត្រូនិក ទទួលបានការអនុញាតអោយបង្កើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមផេកហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឱកាសជាមួយគម្រោងវិនិយោគថ្មីមួយ មានចំនួនទឹកប្រាក់ប្រមាណជាង ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៧៤កន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណាល។ ចំពោះគម្រោងវិនិយោគនេះដែរ ផ្តោតទៅលើការបង្កើតរោងចក្រសម្រាប់ផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទផ្សេងទៀត៕ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
October 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ
October 20, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ ថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពី ព្យុះទី២៤ ឈ្មោះ ‹‹ហ្វេងសេង›› ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានបរិមាណទឹកភ្លៀងកើនឡើង និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ។ ក្នុងសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៤ឈ្មោះ
October 18, 2025 - ព័ត៌មានជាតិ
(ខេត្តកែប)៖ កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឆ្នេរតេជោសន្តិភាពកែប កំពុងពន្លឿនការស្ថាបនាលេចចេញជារូបរាងបណ្តើរៗ តាមគម្រោងប្លង់។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។ ឯកឧត្តម
October 18, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ជនជាតិកូរ៉េចំនួនជាង ៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានចាប់បញ្ជូន ត្រឡប់ទៅវិញប្រទេសដើមវិញ។ មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់
October 18, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL
October 18, 2025









