- soknita
- ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់អធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននឹងកំពុងយកកម្ពុជាធ្វើជាជម្រក ក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រងត្រួតពិនិត្យទីតាំងតូចធំនៃសកម្មភាពប្រព្រឹត្តបទល្មើសទីតាំងឆបោកតាមប្រព័ន្ធអនឡាញ
October 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងទ័ពជើងគោក កម្ពុជា-សិង្ហបុរី នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ អគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសិង្ហបុរី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម
October 24, 2025 - ព័ត៌មានជាតិ
(ប្រទេសម៉ាឡេស៊ី)៖ នៅល្ងាចថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍រួមនៃ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានឱ្យដឹងថា កិច្ចប្រជុំនេះ សហប្រធានដោយ ឯកឧត្តម នាយឧត្តម- សេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និង
October 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ និងលក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹង។
October 23, 2025 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled
October 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ។ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ
October 23, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ឧត្តមសេនីយ៍ត្រី ឈឹម ឆែម ត្រូវបានឃាត់ខ្លួន ក្រោយបង្កគ្រោះថ្នាក់ និងប្រើហិ-ង្សាលើក្មេងស្រីម្នាក់ ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់នឹងអនុវត្តតាមច្បាប់ចំពោះបុគ្គលនេះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឱ្យបានជ្រាបថា៖ ១-ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង
October 23, 2025 - ព័ត៌មានជាតិ
(ប្រទេសម៉ាឡេស៊ី)៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេស លើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមាន ខ្ញុំ
October 23, 2025 - ព័ត៌មានជាតិ
តាមរយៈការចុះផ្សាយពី ក្រសួងការពារជាតិ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱឱ្យដឹងពី កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) អនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ពី លទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង
October 23, 2025 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។ បើតាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស គឺគម្រោងខាងលើនឹងចាប់ដំណើរការនាដើមឆ្នាំ ២០២៦
October 23, 2025









