- soknita
- PR Beer ព័ត៌មានជាតិ
យោងតាមកាចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។ កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងប្រទេសកាណាដា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,
November 1, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ រៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ
October 31, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាយុគ្រប់ ១៥ឆ្នាំឡើង អាចស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ ដោយគ្រាន់តែភ្ជាប់ឯកសារមួយចំនួនមកជាមួយ។ ចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង អាចស្នើសុំផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងបានដោយភ្ជាប់មក ជាមួយនូវឯកសារដូចជា ៖ ១. សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង ២. សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើម ឬលិខិតបញ្ជាក់ទីលំនៅ។ -ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែមរួមមាន ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ សម្រាប់ព័ត៌មានលម្អិត ឬដើម្បីសាកសួរព័ត៌មានបន្ថែមពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្ម (រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ) ១២៧១
October 31, 2025 - ព័ត៌មានជាតិ
ក្រសួងការពារបានឱ្យដឹងថា នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC លើការងារដោះមី-នមនុស្សធម៌ នៃប្រទេសទាំងពីរ។ ចំពោះក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ
October 31, 2025 - ព័ត៌មានជាតិ
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រទេសកម្ពុជា គ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងជួយប្រជាពលរដ្ឋសន្សំថវិកា។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង
October 31, 2025 - ព័ត៌មានជាតិ
(ខេត្តឧត្តរមានជ័យ)៖ យោងតាមការចេញផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ រៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត
October 31, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ តាមសេចក្ដីជូណដំណឹងពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន។ រដ្ឋបាលបាលខេត្តសៀមរាប បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា ចំពោះការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំណតយានយន្ត គ្រប់ប្រភេទ នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបខាងមុនខនេះ។ ដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធី ផ្សារទឹក និងជិះទូកកម្សាន្ត ដោយមានកម្មវិធីមួយចំនួន រួមមាន៖
October 31, 2025 - ព័ត៌មានជាតិ
(ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ។ តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។ គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ
October 31, 2025 - ព័ត៌មានជាតិ
យោងតាមការចេញផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានលើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដោយប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជំរុញឱ្យអ្នកផលិត ត្រូវទៅចុះបញ្ជីផលិតផល អោយបានត្រឹមត្រូវ។ ទន្ទឹមនេះក្រសួងឧស្សាហកម្មបានលើកទឹកចិត្តអោយម្ចាស់ផលិតកម្មក្នុងស្រុកមកចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ សូមបញ្ជាក់ថា ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ នេះគឺជាយុទ្ធនាការដែលនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ
October 31, 2025 - ព័ត៌មានជាតិ
(ខេត្តកំពត)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ បានញ្ជាក់ថា ជនជាតិវៀតណាមសរុប ៥៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍
October 31, 2025









