soknita
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលករទើបវិលត្រឡប់មកពីថៃវិញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។ ប្រសាសន៍ក្រើនរំលឹករបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពីផេកផ្លូវការរបស់ ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្បញ្ជាក់ឱ្យដឹងថា រថភ្លើងដឹកប្រេងក្រឡាប់ ចំនួន ៣ ទូរ នៅខេត្តពោធិ៍សាត់ព្រឹកមិញនេះ បណ្ដាមកពីបញ្ហាផ្លូវស្រុត។ តាមរបាយការណ៍បឋមពីការង្ហោះរបស់ ឯកឧត្ដម ផន រឹម បានឱ្យដឹងថា ហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ ២០២៥ នេះ។

    November 17, 2025
  • PR

    (ព្រះវិហារ)៖ ក្នុងឆន្ទៈ គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅ ទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ កាលពីថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ក្រោមការដឹកនាំពី អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេច

    November 17, 2025
  • ព័ត៌មានជាតិ

    តាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលាភបំពានលើរាងកាយ។ យោងងតាមការបង្ហោះពី ផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងលម្អិតថា ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី ផ្តល់ឱកាសការងារជាងមួយម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ និង ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃនៅខេត្តបាត់ដំបង។ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសការងារ ជាងមួយម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ព្រែកប្រា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៤គ្រឿង។ តាមការបញ្ជាក់លម្អិតពី ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ៣៦៩ ភូមិព្រែកល្ពៅ

    November 17, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹង នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក មកថតខ្សែភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ដោយបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនជុំវិញពិភពលោក។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde

    November 17, 2025
  • ព័ត៌មានជាតិ

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដែលពុំមានករណីផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង២០ឆ្នាំចុងក្រោយ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងរយៈពេលកត់ត្រា និងតាមដានចាប់ពី ឆ្នាំ២០០២ មក ដែលពុំមានករណីសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ និង២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបើតាមប្រសាសន៍របស់លោកជំទាវ អុឹម រចនា

    November 15, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ជះឥទ្ធិពលអវិជ្ជមាន ដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការ។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារ ដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្ដាលឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ថ្លែងនៅក្នុងបទបង្ហញជូន

    November 15, 2025