- soknita
- ព័ត៌មានជាតិ
(ខេ្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ក្រសួងការបរទេស បានឱ្យសឹងថា ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ពីរដ្ឋាភិបាលតួកគីយ៉េ ប្រមាណ ៤មុឺនដុល្លារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ី ក្នុងខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់បន្ថែមពី ក្រសួងការបរសទេស បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការផេកផ្លុវការរបស់ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ក្រុមគ្រូពេទ្យបារាំង AIR-KHMER បានមកដល់ប្រទេសកម្ពុជា និងចូលរួមសហការជាមួយក្រុមគ្រូពេទ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្រាប់ការចូលរួមមួយនេះ ជាគោលបំណងរៀបចំដើម្បីធ្វើវះកាត់ជួយបងប្អូនដែលកំពុងប្រឈមមុខនឹងជំងឺសួត។ ក្នុងសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា បណ្តាញក្រុមហ៊ុនផលិតស្បែកជើងសម្រាប់ម៉ាកល្បីៗមានដូចជា Armani, Michael Kor, Marc Jacob, Versace នឹងសហការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតកម្ពុជា ដល់អ្នកបញ្ជាទិញរបស់ខ្លួន។ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
November 24, 2025 - ព័ត៌មានជាតិ
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងឱកាសនេះផងដែរ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាចំណេញ ក្រោយថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយ។ ក្នងសន្និសឹទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នាពេលថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។ ឯកឧត្តម បានបន្តថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី ៦០ទៅ៧០ ភាគរយ
November 24, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា សម្រេចបញ្ជូនប្រតិភូកីឡា ២១ប្រភេទកីឡា ៣៣៣នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
November 22, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ប្រទេសកម្ពុជា និងប៉ាគីស្ថាន ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានអនុញ្ញាតឱ្យឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន
November 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផល នៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យផ្លូវដែកនៅកម្ពុជាប្រសើរឡើងវិញ នៅទីស្ដីការក្រសួង។ តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ក្នុងគម្រោង (Preliminary
November 22, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ២០:៥០នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅផ្លូវលំ ភូមិ រលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ករណីអគ្គិភ័យនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ និងរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នងទៀត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងលម្អិតថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន ១ខ្នងនឹងបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន ១០ខ្នងរួមសម្ភារប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង និងស្លាប់ ១នាក់ (ស្រី) របួស ១នាក់ (ប្រុស)។
November 22, 2025 - ព័ត៌មានជាតិ
(ខេត្តកោះកុង)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ក្នុងឆ្នាំ ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាង ៨០ម៉ឺននាក់។ ក្នុងនោះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញនូវយុទ្ធនាការ ទេសចរណ៍បៃតង ឬ Green Season ឃើញថា ក្នុងរយៈពេលប្រមាណ១០ខែនេះ មានភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានចំនួនជាង៨០ម៉ឺននាក់ ដោយមានការកើនឡើងច្រើន។ ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា
November 21, 2025









