soknita
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មាន ពី លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍»។ ចំពោះការប្រកាសនេះ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុង វិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន៕ សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖ ប្រភព៖ ក្រសួងព័ត៌មាន  

    November 28, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធាតុទឹក និងឧតុនិយម បានជូនដំណឹងពី ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ដែលនឹងទទួលរងឥទ្ធិពលពី ព្យុះទី២៧ ឈ្មោះ ភូតូ (Koto) T2527 ក្នុងកម្រិត ២០% ដែលអាចមានតំបន់មួយចំនួន នៅក្នុងប្រទេកម្ពុជាអាចចុះត្រជាក់់ដល់ ១៨°C ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិ ឆ្នាំ ២០២៥។ ក្រសួងធនធាតុទឹក និងឧតុនិយម បានបន្ថែមថា ដោយសារសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ

    November 28, 2025
  • ព័ត៌មានជាតិ

    (ខេត្តប៉ៃលិន)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិនិត្យវឌ្ឍនភាពនូវគម្រោងស្ថាបនាសួនច្បារដែលមានឈ្មោះថាសួន «ប៉ៃលិនមរតក តេជោ» ដែលមានប្រវែង១,៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិន ចាបពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី និងក៏ជាសមិទ្ធផលថ្មី សម្រាប់ខេត្តប៉ៃលិន និងប្រជាជននៅក្នុងខេត្តផងដែរ។ ជាមួយគ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន, ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួនប្រមាណ ២០នាក់។

    November 27, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ WESTERDAM ដែលមានភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ចំពោះនាវាទេសចរណ៍មួយនេះមាន ឈ្មោះ WESTERDAM សញ្ជាតិ ហូឡង់ នៅវេលាម៉ោង ៩:០៥ នាទី ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២

    November 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយពី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាងប្រទេសចិនសន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី

    November 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចាក់ជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញនូវការបដិសេធយ៉ាងដាច់អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថា កងកម្លាំងកម្ពុជាដាក់មីនថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ស្តីពីការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា កម្ពុជាសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដែលប្រទេសថៃ បានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ

    November 27, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងថា ដោយមានការសហការគ្នា រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ផ្ដល់ការជួយព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី នៅខែធ្នូខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណើរ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រីដូចជា៖ -ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន -ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន -ការវះកាត់មហារីកជំងឺរោគស្ត្រី -ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក -ការព្យាបាល និងវះកាត់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។ ដោយបងប្អូនអាចធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ

    November 27, 2025
  • ព័ត៌មានជាតិ

    នៅរាត្រីថ្ងៃអាទិត្យ ទី ២៣ ខែ វិច្ឆិការ ២០២៥ នៅសណ្ធាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh (Metropole Underground) មានការអញ្ចើញផ្ដល់កិត្តិយសដោយអ្នកឧកញ៉ា លាង ពៅ (ភី ធើរ) អគ្គនាយកនៃក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង ក្នុងការអបអរសាទរជ័យជំនះ និងលើកទឹកចិត្តដល់ស្នាដៃឈ្នះ Top 20 Winners ចូលរួមក្នុងពិធីជប់លៀង ពិសារអាហារពេលល្ងាចជុំគ្នា និងមានការប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី: ជ័យលាភីលេខ១ ទូរស័ព្ទទំនើប Samsung

    November 27, 2025
  • ព័ត៌មានជាតិ

    (រាធានីភ្នំពេញ)៖ តាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្រ្កាបបានករណី ការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station)។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន

    November 26, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ ‹‹ភូតូ›› ក្នុងកម្រិត ៣០ ភាករយ ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងសេចក្ដីជូនដណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស

    November 26, 2025