- SOMATEY
- ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ — លោកសាស្ត្រាចារ្យបណ្ឌិត កុនស្តេនទីន នូវ៉ូសេឡូវ (Konstantin Novoselov) ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានគូសបញ្ជាក់នូវគោលបំណងពីការស្វែងរកយុវជនឆ្នើមកម្ពុជាដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវរួមគ្នានៃសាកលវិទ្យាជាតិសិង្ហបុរី និងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍នានា ព្រមទាំងការពិនិត្យមើលទៅលើលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត (AI) ឬការបង្កើតវិទ្យាស្ថានសម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេសនៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។ ការបញ្ជាក់របស់លោកសាស្ត្រាចារ្យបណ្ឌិតខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន
September 9, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧
September 9, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ ដែលបញ្ហាទាំងអស់នេះគឺស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនឹងផែនការរបស់ក្រសួង ស្ថាប័ននីមួយៗផងដែរ ក្នុងនោះក្រសួងព័ត៌មានក៏បានខិតខំក្នុងការបណ្តុះបណ្តាលមូលធនមនុស្សដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិ។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្ដីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងធនធានមនុស្ស ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់មន្ត្រីក្រោមឱវាទក្រសួងព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង១០០នាក់ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៨
September 8, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញានេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៏ ឯក ណាត់ថាផុង ប្រាវកែវ
September 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ជនរួមជាតិទាំងអស់ គប្បីគោរព នូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយជាមួយគ្នានេះសម្តេច ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់គប្បីធានានូវសុវត្ថិភាព និងញាំងភាពសប្បាយរីករាយជូនដល់ពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ
September 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានអមដំណើរ ឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង PMU បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ខេត្តបាត់ដំបងកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៥។ អមដំណើរចុះពិនិត្យការងារ មានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសនៃគម្រោងរបស់ក្រសួង ក្រុមហ៊ុនម៉ៅការសាងសង់ CCECC , ទីប្រឹក្សាបច្ចេកទេស PIAC
September 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃអាទិត្យទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា
September 7, 2025 - PR
ភ្នំពេញ, កម្ពុជា ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ – ទីផ្សាររថយន្តកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាមួយនឹងការសម្ពោធរថយន្ត Kia Tasman។ វត្តមាន Tasman នៅក្នុងប្រទេសកម្ពុជា មានការទន្ទឹងរងចាំខ្លាំង ពីសំណាក់អ្នកស្រឡាញ់រថយន្ត ភីកអាប់ និងអ្នកពាក់ព័ន្ធក្នុងវិស័យយានយន្ត។ ហើយរថយន្តនេះត្រូវបានសម្ពោធជាផ្លូវការ ត្រូវបានគេរៀបចំឡើងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥។ Tasman នេះត្រូវបាននាំចូលនិងចែកចាយដោយ A&A Auto Group ដែលជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងឧស្សាហកម្មរថយន្តនៅកម្ពុជា និង ដែលមានបទពិសោធន៍ បរិក្ខា ហរដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រណិតគ្មានគូប្រៀប។ ក្នុងនាមជាអ្នកចែកចាយដែលទទួលសម្គាល់ពី Kia,
September 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន
September 5, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង។
September 5, 2025









